ភ្នំពេញ៖ បើទោះបីជាមានការហាមឃាត់មិនអោយមាន ទីតាំងល្បែង ស៊ីសង ជាពិសេស ឆ្នោតវៀតណាម ពីប្រមុខរាជរដ្ឋាភិបាល ក៏ដោយ ក៏ទីតាំង ល្បែងស៉ីសងមួយកន្លែងកំពុងបើកដំណើរការកត់ឆ្នោតវៀតណាមបានយ៉ាងរលូន ដោយមិនរំខានអ្វីដល់ សមត្ថកិច្ចនោះទេ។
បើទោះបីជាលោកអភិបាលខេត្តបាត់ដំបង ប្រឹងស្រែក ឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវតែបង្ក្រាបជាដាច់ខាតនូវល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានខេត្តបាត់ដំបងអោយអស់ក៏ដោយ ក៏គេសង្កេតឃើញថាទីតាំងឆ្នោតវៀតណាមនៅតែបន្តបើកដំណើរការស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបាននៅឡើយទេ នៅភូមិសាស្ត្រ ភូមិកាប់គោ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ដើម្បីកើបលុយរាប់លានក្នុងមួយថ្ងៃៗពីក្រុមអ្នកញៀនល្បែងផ្សងសំណាងប្រភេទនេះ។
ប្រជាពលរដ្ឋរង់ចាំមើលថា តើប្រសាសន៍របស់លោកអភិបាលខេត្តបាត់ដំបង សាបដូចទឹកទន្លេ ឬក៏ប្រៃ អាស្រ័យលើ អាជ្ញាធរនិងសមត្ថកិច្ចក្រុង ជាពិសេសលោកអធិការក្រុងបាត់ដំបងតែម្តង បើទីតាំងឆ្នោតវៀតណាម នៅតែបន្តបើកដំណើរការរាល់ថ្ងៃបែបនេះ។
ប៉ុន្តែភាពស្ងៀមស្ងាត់របស់ថ្នាក់ដឹកនាំក្រុងបាត់ដំបងទាំងអាជ្ញាធរនិងសមត្ថកិច្ចនាំឲ្យពលរដ្ឋសង្ស័យថា អ្នកទាំង នោះអាចទទួលបានលាភសក្ការៈពីថៅកែឆ្នោតវៀត ណាមនោះឬយ៉ាងណា?បានជាមិនចុះបង្ក្រាប។
ជុំវិញនិងករណីល្បែងស៉ីសងខុសច្បាប់របស់ខាងលើនេះ អ្នកសារព័ត៌មាន បានទំនាក់ទំនងសុំការពន្យល់ពីលោក អធិការក្រុងបាត់ដំបងលោកពេជ្រ សារ៉ែន នៅព្រលប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ លោកបានប្រាប់យ៉ាងដូច្នេះថា, តើអោយខ្ញុំធ្វើយ៉ាងមិចបើម៉ោង៦ល្ងាច ហើយនិងលោកអធិការក្រុងបន្តទៀតថាចាំស្អែកលោកនឹងអោយកម្លាំងចុះទៅពិនិត្យមើលសូមអរគុណ៕SRN