Breaking News

កូនចៅផ្ដិតមេដៃសរសេរទាំងឈ្មោះប្ដឹង ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចូលសម្ដេចក្រឡាហោម ស ខេង

បន្ទាយមានជ័យ៖ ទំនងជាទ្រាំលែងបានហើយ ធ្វើឲ្យមន្ត្រីក្រោមឱវាទដែលជាកូនចៅសម្រេចចិត្តដោយសេចក្ដីក្លាហាន ហ៊ានទាំងផ្ដិតមេដៃនិងសរសេរឈ្មោះរបស់ខ្លួនថែមទៀត ប្ដឹង លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ចូល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមានចំណាត់ការនិងផ្តល់ភាពយុត្តិធម៌ជូនដល់ពួកគេផង ។

នេះបើយោងតាមពាក្យបណ្ដឹងរបស់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ តាំងពីដើមខែមករា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែករណីនេះឃើញថា ខាងក្រសួងមហាផ្ទៃបានធ្វើការប្រជុំពិភាក្សា លើលទ្ធផលនៃការធ្វើអធិការកិច្ចករណីនេះហើយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ ។

មុននឹងឈានដល់ការរៀបរាប់អំពីចំណាត់ការរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ គឺ សូមបង្ហាញអំពីខ្លឹមសារពាក្យបណ្ដឹងរបស់មន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលបានប្ដឹងមេកើយរបស់ខ្លួនជាប្រធានពន្ធនាគារ ទៅ សម្ដេចក្រឡាហោម ស ខេង ជាមុនសិន ។

យោងតាមពាក្យបណ្ដឹងនេះ គឺ មន្ត្រីក្រោមឱវាទ បានគោរពជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា រយៈកាលកន្លងមក លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តកំហុសជាច្រើនដូចខាងក្រោម ៖

១-គ្មានក្រមសីលធម៌និងវិជ្ជាជីវៈ ជេរប្រមាថថ្នាក់ដឹកនាំនិងមន្ត្រី

២-យកគ្រួសារមកនៅកន្លែងធ្វើការនិងចិញ្ចឹមសត្វឆ្កែជាច្រើនក្បាល បង្កភាពកខ្វក់និងពេលខ្លះបង្កគ្រោះថ្នាក់ខាំមន្ត្រីឲ្យរបួសហើយមន្ត្រីវ៉ៃការពារខ្លះក៏មិនបាន

៣-ប្រជុំហាមមន្ត្រីតាមការិយាល័យមិនឲ្យគោរពតាមការណែនាំរបស់អនុប្រធានពន្ធនាគារទទួលផែន

៤-បក្ខពួកនិយម គាបសង្កត់មន្ត្រីមិនឲ្យមានការតវ៉ាផ្សេងៗពុករលួយដូចជា ធ្វើកំផែង៣៥០ម៉ែត្រ គឺ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ធ្វើបានតែ២០ទៅ៣០ម៉ែត្រ គឺ ទុកចោល

៥-បំបែកបំបាក់ការសាមគ្គីផ្ទៃក្នុង អាងអំណាចមិនឲ្យមន្ត្រីគោរពអ្នកណាក្រៅពីខ្លួននោះទេ

ដោយឡែកយោងតាមហ្វេសប៊ុកផេក របស់អគារធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបង្ហាញអំពីការប្រជុំពិភាក្សារបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើអធិការកិច្ចពាក់ព័ន្ធទៅនឹងករណីនេះផងដែរ ។

ទោះបីយ៉ាងណា ក្នុងខ្លឹមសារនេះ ខាងអគារធិការដ្ឋាន ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា «តើនឹងមានចំណាត់ការបែបណាចំពោះប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យនោះទេ»?៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *