Breaking News

លោកឧកញ៉ា ស្រី ចន្ធូ ម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 លើកឡើងថា ពិរព័រណ៌ និងការប្រកួតគោរៀបចំឡើង ដើម្បីបង្ហាញអន្តរជាតិ វិស័យចិញ្ចឹមគោ នៅកម្ពុជាក៏មានការរីកចំរើន

កណ្តាល៖  លោក ឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7 NG និងម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 បានថ្លែងថា ពិរព័រណ៌ និងការប្រកួតគោដែលរៀបចំ នៅក្នុងកសិដ្ឋាន i7 ស្ថិតនៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលរៀបចំរយៈពេល២ថ្ងៃ បានធ្វើឡើងក្នុងគោលបំណងបង្ហាញអន្តរជាតិថា វិស័យចិញ្ចឹមគោ នៅកម្ពុជាក៏មានការរីកចំរើន ដូចបណ្តាប្រទេសនៅលើពិភពលោកដែរ ។

លោកឧកញ៉ា បានគូបញ្ជាក់ទៀតថា ការពិរព័រណ៌ និងការប្រកួតគោ គឺធ្វើឡើងដើម្បីបំផុសដល់ផ្នត់គំនិតដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានចក្ខុវិស័យច្បាស់លាស់ ក្នុងការចិញ្ចឹមគោធ្វើយ៉ាងណាឲ្យទទួលបានផលចំនេញច្រើន ។ មួយវិញទៀតចង់ផ្សព្វផ្សាយចែករំលែកបទពិសោធន៍ ដល់ម្ចាស់កសិដ្ឋាន នៅកម្ពុជា អោយដឹងថា មានគោប៉ុន្មានប្រភេទ ពូជអ្វី យកមករបៀបណា  និងផ្តល់អត្ថប្រយោជន៍អ្វីខ្លះ  ។ លោក ឧកញ៉ា ស្រី ចន្ធូ កសិដ្ឋាន i7 នឹងរៀបចំការពិរព័រណ៌ និងការប្រកួតគោ ឲ្យបាន៤លើក ក្នុងឆ្នាំ២០២២ ដើម្បីចែករំលែកបទពិសោធន៍ និងចំនេះដឹងពីការចិញ្ចឹមគោ ថែរក្សាគោ ។ ម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 បានគូបញ្ជាក់ទៀតថា ពិរព័រណ៌ និងការប្រកួតនេះ មានគោចំនួន៧ពូជ ដើម្បីចែករំលែកដល់ម្ចាស់កសិដ្ឋានដែលបានចូលរួម ផ្តោតសំខាន់លើ៣វិស័យធំ ទី១- ការចិញ្ចឹមបង្កាត់យកពូជបន្ត ទី២-ចិញ្ចឹមយកទឹកដោះ និងទី៣-ចិញ្ចឹមយកសាច់ ។

លោកឧកញ៉ា ស្រី ចន្ធូ បន្ថែមទៀតថា ការពិរព័រណ៌ និងការប្រកួតគោលើកទី១នេះ មានការចូលរួមយ៉ាងផុសផុលពីម្ចាស់កសិដ្ឋាន មកពីបណ្តាខេត្តទូទាំងប្រទេស ទាំងនេះបានសរបញ្ជាក់ឲ្យឃើញថា វិស័យចិញ្ចឹមគោ នៅកម្ពុជា មានការចាប់អារម្មណ៍ច្រើន និងរីកចំរើនខ្លាំង ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិរព័រណ៌គោ និងប្រកួតគោ ដែលរៀបចំដោយកសិដ្ឋាន i7 គឺជាការរៀបចំលើកទី៤ ហើយសម្រាប់ឆ្នាំ២០២២នេះ លើកទី១ធ្វើនៅថ្ងៃទី១៣ ខែកុម្ភៈនេះ លើកទី២ ថ្ងៃទី២៩-ទី៣០ ខែមេសា លើកទី៣ ថ្ងៃទី២៥-ទិ២៦ ខែមិថុនា និងលើកទី៤ ជាព្រឹត្តការណ៍អំប្រចាំឆ្នាំ នាអំឡុងថ្ងៃទី១៧-ទី១៨ ខែធ្នូ ឆ្នាំ២០២២ ។ 

រីឯការពិរព័រណ៌ និងប្រកួតនេះ មានគោ៧ពូជចូលរួម ដូចជា ពូជប្រាម៉ាន់ មកពីសហរដ្ឋអាមេរិក, ពូជ Nellore Pintado, Angus, Beef Master, Indo-Brasil, Wagyu និងពូជគោ Holstein ។

គួរបញ្ជាក់ថា លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7 NG និងម្ចាស់កសិដ្ឋានចិញ្ចឹមគោ i7 ត្រូវបានតំណាងអ្នកជំនាញចិញ្ចឹមមកពីប្រទេសប្រេស៊ីល ផ្តល់ពានរង្វាន់ជាស្ថាបនិកឆ្នើម ក្នុងវិស័យចិញ្ចឹមគោ នៅកម្ពុជា ៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤

Leave a Reply

Your email address will not be published. Required fields are marked *