Breaking News

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ អំពាវនាវ​ឲ្យ​ប្រទេស​ជាមិត្ត​ និង​ដៃគូអភិវឌ្ឍន៍​ទាំងអស់​ ចូលរួមជាមួយ​រាជរដ្ឋាភិបាល​​ ​និងបន្តគាំទ្រ​កាន់​តែសកម្ម​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​រួចចាកផុត​ពី​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ពី​សង្រ្គាម​ដទៃទៀត​

ភ្នំពេញ៖ នៅថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​ UNDP ប្រចាំ​កម្ពុជា​ តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បានធ្វើ​សេចក្ដី​រាយការណ៍ស្តីពី​ស្ថានភាព​សកម្មភាព​មីន​នៅ​កម្ពុជា​ និង​ការ​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥​ ឬ​កិច្ច​ប្រជុំ​កំពូល​សៀមរាប​-អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​ នៃ​អនុសញ្ញា​អូតាវ៉ា។

របាយការណ៍​សង្ខេប​របស់​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បាន​ធ្វេី​ឡេីងក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ និង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​ UNDP ប្រចាំ​កម្ពុជា។

កិច្ច​ប្រជុំ​នេះ​ បាន​ធ្វើ​ជា​សហប្រធានដឹកនាំ​ដោយ​ ​ប្រធាន​ UN ប្រចាំ​កម្ពុជា​ និង​ស្ថានទូត​អូស្ត្រាលី​​ប្រចាំ​កម្ពុជា​ និ​ង​មានការ​ចូលរួម​ពី​តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា​ និងក្រុម​ដៃគូ​អភិវឌ្ឍន៍​ជាង​ ៤០​ រួមមាន​ ធនាគារ​ ADB, AFD, កាណាដា​, សាធារណៈ​រដ្ឋ​ឆែក​, EU, បារាំង​, អាល្លឺម៉ង់​, GGI, GIZ Germany, IFC, IKCF- Inter-Korean Cooperation Fund, ឥណ្ឌា​, IMF, អៀរឡង់​, ជប៉ុន​, JICA, KFW, KOICA, សឹង្ហបុរី​, សាធារណៈ​កូរ៉េ​, ស៊ុយអែត​, SDC, ថៃ, ទួរគី​, ចក្រភព​អង់គ្លេស​, USAID, ធនាគារ​ពិភពលោក​, LED និង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទាំងអស់​ប្រចាំ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំនោះ​ តាង​នាម​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជាមិត្ត​ និង​ដៃគូអភិវឌ្ឍន៍​ទាំងអស់​ ចូលរួមជាមួយ​រាជរដ្ឋាភិបាល​​ ​និងបន្តគាំទ្រ​កាន់​តែសកម្ម​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​រួចចាកផុត​ពី​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ពី​សង្រ្គាម​ដទៃទៀត​ ជា​ពិសេស​លេីក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡេីង​ តាមរយៈ​ការ​រួម​ចំណែក​ក្នុង​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *