ខេត្តកណ្តាល៖យ៉ាងហោចណាស់ក៏មានកាតអ្នកសារព័ត៌មានតាមអនឡាញ ចំនួន ៨៧កាត បានភ្លេចនៅទឹកដីភូមិសាស្ត្រខេត្តបណ្តាល ត្រូវមានសមត្ថកិច្ចនគរបាលរក្សាទុកឱ្យ ដូច្នេះអាចអញ្ជើញទៅយកវិញបាននៅស្នងការដ្ឋាននគរបាលខេត្ត រៀងរាល់ម៉ោង គឺសមត្ថកិច្ចនគរបាលខេត្តបម្រើសេវាជូន ២៤ម៉ោងលើ២៤ម៉ោង ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការលោកថា ៖ សូមជូនដំណឹង !!!
បងប្អូនអ្នកសារព័ត៌មានអនឡាញមួយចំនួនតូចដែលតែងតែចុះផ្សាយពីកន្លែងលួចលេងបើកល្បែងស៊ីសងខុសច្បាប់ផ្ញើមកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងរូបខ្ញុំបាទផ្ទាល់ ឃើញថា បងប្អូនបានជ្រុះកាត ផ្ញើកាតរបស់ខ្លួននៅទីតាំងដែលបងប្អូនធ្លាប់ចុះទៅបំពេញការងារ សូមអញ្ជើញមកទទួលយកកាតវិញបានគ្រប់ពេល នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល
#សូមអញ្ជើញទំនាក់ទំនងជាមួយអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧ.ត្រី ឡាក់ ម៉េងធី 077449990 , 0975555371 ២៤/២៤ម៉។
ដូច្នេះបងប្អូនអ្នកសារព័ត៌មានតាមអនឡាញ ដែលបានបាត់ ឬភ្លេចកាត បើឃើញរូបរបស់ខ្លួនអញ្ជើញទៅយកផង ដើម្បីបន្តរដំណើរបេសកកម្មការងាររបស់ខ្លួនបន្តទៀត៕SRN