Breaking News

សេចក្តីប្រកាសថ្កោលទោស របស់អ្នកនាំពាក្យ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា!

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមប្រកាសជាឱឡារិកថានេះជាព័ត៌មាន មូលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ លាបពណ៌ និងបំបែកបំបាក់ ផ្ទុយទាំងស្រុងពីសេចក្តីប្រកាស ព័ត៌មានរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ ។

សម្តេចក្រឡាហោម គ្មានមហិច្ឆតាណាបន្តិចបន្តួចទាល់តែសោះ ចង់ធ្វើជានាយករដ្ឋមន្ត្រី នា ពេលខាងមុខនេះទេ។ សម្តេចក្រឡាហោម នៅតែបន្តចូលរួមនិងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គណបក្ស និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលបន្តវេននេះ សម្រាប់អាណត្តិខាងមុខៗបន្តទៀត ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

រាល់គំនិត និងសកម្មភាពអគតិរបស់ក្រុមមាននិន្នការជ្រុលនិយមដែលបានធ្វើការផ្សព្វផ្សាយនាពេលថ្មី នេះគឺក្នុងយុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបំណងបម្រើ មហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ។ សម្តេចក្រឡាហោម ស ខេង បានធ្វើការគូសបញ្ជាក់រួចហើយ និងបានធ្វើការអំពាវនាវ ដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុល និយម ដែលកំពុងតែលេងល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់។

សម្តេចបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ “ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការ បោកប្រាស់ បែបប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ”៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *