Breaking News

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៖ កងរាជអាវុធហត្ថបានឃើញការយករូបភាព បំភ្លៃការពិត ក្នុងន័យបំភាន់ និងញុះញង់

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអារវុធហត្ថ លើកឡើងថា ៖ លោកបានប្រកាសព័ត៌មានម្សិលមុិញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ហើយថ្ងៃនេះ ទី២៣ ខែសីហា កងរាជអាវុធហត្ថបានឃើញការយករូបភាពនេះ បំភ្លៃការពិត ក្នុងន័យបំភាន់ និងញុះញង់។

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ថា៖ សូមអានខាងក្រោមនេះជាព័ត៌មានពិត៖

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងក្រុមគ្រួសាររបស់ជនត្រូវចោទ ឈ្មោះ ឡុង សាម៉េត ភេទប្រុស អាយុ៣៥ឆ្នាំ មេត្តាជ្រាបថា កងរាជអាវុធហត្ថ អនុវត្តតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ឈ្មោះ ផុន វណ្ណា សាលាដំបូងខេត្តស្ទឹងត្រែង លេខ ៨៦២ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ក្នុងដីកាបានបញ្ជាក់អំពី ប្រភេទបទល្មើសដែលចោទប្រកាន់ និងអត្តបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស៖ បទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅបរិវេណដីអនុតំបន់ X របស់ក្រុមហ៊ុនសលសុភាពាណិជ្ជ ចំណុចស្រែតាចាន់ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិបញ្ញត្តផ្តន្ទាទោសតាមមាត្រា៩៧ កថាខណ្ឌទី១ ចំណុចទី៦ នៃច្បាប់ស្តីពីព្រៃឈើ។

តាមការស្នើសុំរបស់ចៅក្រមស៊ើបសួរ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឺងត្រែង បាននាំជនត្រូវចោទខាងលើ ពីសាលាដំបូងខេត្តស្ទឹងត្រែង ទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង ប៉ុន្តែពេលកំពុងនាំខ្លួននោះ មានក្រុមគ្រួសាររបស់ជនត្រូវចោទមករារំាងនិងថតរូប កម្លាំងកងរាជអាវុធហត្ថ បានពន្យល់អំពីនីតិវិធីដល់ពួកគាត់ ហើយពួកគាត់បញ្ឈប់ការរារាំង។

អាស្រ័យដូចគោរពជម្រាបខាងសូមមេត្តាជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *