Breaking News

លោក ឌួង ឆាយ ត្រូវបាន​បញ្ចប់​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) ចុះមូលដ្ឋាន​នៅ​ឃុំបុសខ្នុរ

កណ្តាល៖ ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជា ( CPP ) ចុះមូលដ្ឋាន​ ស្រុកចំការលើ ខេត្ត​កំពង់​ចាម បាន​សម្រេច​​​បញ្ចប់​តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ​បុសខ្នុរ។

នៅក្នុងសេចក្ដីសម្រេច​របស់​ប្រធាន​ក្រុមការងារ​​គណបក្សចុះមូលដ្ឋាន​ស្រុកចំការលើ ឯកឧត្តម ហ៊ុន ម៉ានិត ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាន​សម្រេចបញ្ចប់​តួនាទីលោក ឌួង ឆាយ ពី​អនុ​ប្រធាន​​ក្រុមការងារ​ចុះមូលដ្ឋាន​ឃុំបុសខ្នុរ​ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់​ពីថ្ងៃ​ចុះ​ហត្ថ​លេខា​​នេះ​​តទៅ។ទោះបីជាយ៉ាងណាក៍ដោយ ក្នុងសេចក្ដីសម្រេច នោះមិនបាន​បញ្ជាក់មូល​ហេតុ​​ជុំវិញ​ការ​​​បញ្ចប់​​តួនាទី​​​របស់​​លោក ឌួង ឆាយ​ ទេ។

សូមបញ្ជាក់ផងដែរថា ​ការបញ្ចប់តួនាទីរបស់​លោក ឌួង ឆាយ បាន​ធ្វើឡើងក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីលោក ឌួង ងៀប ដែលត្រូវជាឪពុកខ្លួន ត្រូវបាន​តុលាការ​​​សម្រេច​បញ្ជូនទៅឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅពន្ធនាគារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់ពីបទ «ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន»។

គួររំលឹកដែរថា កាលពីខែ​មីនា ឆ្នាំ២០២១ ព្រះមហាក្សត្របាន​ត្រាស់បង្គាប់បញ្ចប់គោរមងារ « ឧកញ៉ា » ពីលោក ឌួង ឆាយ តាម​​សំណើ​របស់​ សម្តេចតេជោ ហ៊ុន សែន  ក្រោយពី​អតីតភរិយារបស់​លោក ឌួង ឆាយ បង្ហោះ​វីដេអូ​ដែល​​ស្វាមីខ្លួន​ប្រើហិង្សា ទៅលើរូបនាង នាពេល​កន្លងមក៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *