Breaking News

លោកឧត្តមសេនីយ៍ទោខាន់ លីណា ត្រូវបានបន្ថយឋានន្តរស័ក្តិ មកត្រឹមពលបាលត្រី

ភ្នំពេញ៖បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព“ អែស អរ អិន ” ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ទោ ខាន់ លីណា មកត្រឹមថ្នាក់ពលបាលត្រីវិញ នៅក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិនៃក្រសួងមហាផ្ទៃ។

ដូច្នេះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សូមជម្រាបថា​ លោកឧត្តមសេនីយ៍ទោ ខាន់ លីណា គឺជាអតីតប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ទោ ខាន់ លីណា៖

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *