ភ្នំពេញ៖ នេះបើយោងតាម ដីកាបង្គាប់ឱ្យដោះលែង
លេខ:១០.៦២-ឈ១” ដ.ឃ.ដ
យើង ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ។
-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៦៧៣១ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូង
រាជធានីភ្នំពេញ ។
-បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤៨១៧ អ.យ.គ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
-បានឃើញ សំណុំរឿងស៊ើបសួរលេខ ៤៨៦៨ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ ។
-បានឃើញ ដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំលេខ៤.១.ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។ បង្គាប់ ឱ្យប្រធានពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែទី១ “ម១” នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ ណន សុខហេង ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មុខរបរកម្មករ ទីកន្លែងកំណើតនៅភូមិត្រពាំងព្រីង ស្រុកក្រចេះ ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិបារ៉េម ស្រុកចិតបុរី ក្រុងក្រចេះ ខេត្តក្រចេះ ឪពុក ឈ្មោះ ណន ហំ “រស់” ម្តាយឈ្មោះ មូល ស៊ីណា “រស់” មានប្រពន្ធឈ្មោះ ឡូន សុរី មានកូនចំនួន ០១នាក់ កម្រិត វប្បធម៌ថ្នាក់ទី០៧ថ្មី ជានីតិជន ទោសពីមុន “គ្មាន” ។
ដែលត្រូវបានឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ១០២៤៩ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រសិនបើឈ្មោះនេះមិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ ៕SRN