Breaking News

រដ្ឋបាលក្រុងអរិយក្សត្រចុះត្រួតពិនិត្យសំណង់រឹងមាំមួយកន្លែងរបស់ លោក ឈាន ម៉ាណ្ណារី អនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុកល្វាឯម ដែលបានសាងសង់រំលោភចូលដីមាត់ព្រែក និងដីចំណីស្ពានព្រែកដូនគឹម

កណ្តាល៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានឲ្យលោក ជា ហ៊ោ អភិបាលរងក្រុងដឹកនាំក្រុមការងារថ្នាក់ក្រុង និងអាជ្ញាធរសង្កាត់ ចុះត្រួតពិនិត្យសំណង់រឹងមាំមួយកន្លែងរបស់លោក ឈាន ម៉ាណ្ណារី មានតួនាទីជាអនុប្រធានការិយាល័យដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុកល្វាឯម ដែលបានសាងសង់រំលោភចូលដីមាត់ព្រែក និងដីចំណីស្ពានព្រែកដូនគឹម ស្ថិតនៅភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ជាលទ្ធផលម្ចាស់សំណង់ខាងលើបានទទួលស្គាល់ថាខ្លួនពិតជាបានសាងសង់សំណង់រឹងមាំចូលដីមាត់ព្រែកដូនគឹមពិតប្រាកដមែន។ ម្ចាស់សំណង់ខាងលើបានសន្យាថា បើរដ្ឋត្រូវការអភិវឌ្ឍក្នុងតំបន់នេះ ខ្លួននឹងចូលរួមសហការប្រគល់ជូននូវដីមាត់ព្រែកខាងលើវិញ មិនមានការតវ៉ាអ្វីឡើយ។

សូមរលឹកផងដែរថា លោក ឈាន ម៉ាណ្ណារី កន្លងមកបានអះអាងថា ការសាងសង់ខាងលើនេះមិនបណ្តាលឲ្យប៉ះពាល់ដល់ផ្លូវទឹក និងចរាចរផ្លូវគោកឡើយ, ដោយលោកថា ក្រុមគ្រួសាររបស់លោកសូមសន្យាថា ប្រសិនបើរដ្ឋធ្វើការអភិវឌ្ឍក្នុងតំបន់នេះ គ្រួសាររបស់លោកមិនជំទាស់ឡើយ។ប្រវត្តិដីរបស់លោកស្រី វ៉ាន ណារ៉ា ដែលត្រូវជាប្រពន្ធរបស់លោក នៅក្នុងអំឡុងឆ្នាំ១៩៨០-១៩៨១ រដ្ឋអំណាចបានចែកដីនេះមកឲ្យពីរគ្រួសារ ក្នុងនោះមានគ្រួសារ លោក ឱ វ៉ាន និងលោកស្រី វ៉ាត វាន្នី ត្រូវជាម្តាយរបស់លោកស្រី វ៉ាន ណារ៉ា ហើយគ្រួសាររបស់លោកបានសាងសង់លំនៅដ្ឋានជាផ្ទះឈើ។ ក្នុងកំឡុងឆ្នាំ១៩៩៥ ដោយគ្រួសារទាំងពីរជាបុគ្គលិករដ្ឋ ដូច្នេះរដ្ឋអំណាចបានចែកដីមួយកន្លែងទៀតជូនទៅលោក ឱ វាន ដើម្បីបំបែកគ្រួសារ។ លុះរហូត ដល់ក្នុងអំឡុងឆ្នាំ១៩៩០ ដោយសារច្រាំងបាក់ខ្លាំងពេកទើបគ្រួសាររបស់លោកបានកាប់ដើមឬស្សី និងដើមឈើមកទប់ច្រាំងនោះ ដើម្បីកុំឲ្យបាក់ដល់លំនៅដ្ឋានពួកគាត់។ ក្នុងអំឡុងឆ្នាំ១៩៩៥ ដោយសារឬស្សីនិងឈើពុកបាក់ទើបគ្រួសាររបស់លោករៀបចំជួសជុលឡើងវិញដោយប្រើឥដ្ឋ១០។ ហើយនៅក្នុងអំឡុងឆ្នាំ២០០៨ ក្រុមគ្រួសាររបស់លោកបានរុសរើផ្ទះឈើ មកសាងសង់ផ្ទះថ្មវិញ។ លុះកំឡុងឆ្នាំ២០១៧-២០១៨ ច្រាំងបានបាក់ម្តងទៀតទើបគ្រួសាររបស់លោកបានសម្រេចចិត្តជួសជុលម្តងទៀត ដោយខ្នងចាក់គ្រឹះរឹងមាំមកដល់សព្វថ្ងៃ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *