Breaking News

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ត្រូវថ្នាក់លើ ហៅសួរនាំ និងអនុវត្តវិន័យ ពាក់ព័ន្ធករណីផ្ទុះអាវុធ២គ្រាប់

(ក្រចេះ)៖ លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានថ្នាក់លើហៅទៅសួរនាំ និងអនុវត្តវិន័យកងកម្លាំង ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន២គ្រាប់ដែលរូបលោកបានបង្កកាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប៉ះទង្គិចដោយពាក្យសម្តីជាមួយគណៈកម្មការទូកងវត្តឫស្សីកែវ។

ទាក់ទិនករណីនេះ លោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាល ស្រុកព្រែកប្រសព្វ បានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា លោកនាយប៉ុស្តិ៍ឃុំឫស្សីកែវ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញ ដើម្បីធ្វើការ សួរនាំ។ដើមចមដែលនាំឲ្យមានករណីផ្ទុះអាវុធដែលបង្កដោយលោកនាយប៉ុស្តិ៍នេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា ដើមចេញពីទំនាក់ពាក្យសម្តីដោយសារការបែងចែកលុយមិនស្មើគ្នា ជាមួយសមាជិកក្រុមប្រឹក្សាឃុំ
និងជាគណៈកម្មការ ទូកងវត្តឫស្សីកែវ។ ហេតុការណ៍ផ្ទុះអាវុធនេះ មិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយលោកមេប៉ុស្តិ៍បាញ់ឡើងលើចំនួន២គ្រាប់ ខណៈភាគីគណៈកម្មការទូក ក៏មិនបានដាក់ពាក្យបណ្តឹងនោះដែរ។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បានបញ្ជាក់ដែរថា លោកវរសេនីយ៍ត្រី វិន ថុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឫស្សីកែវ បច្ចុប្បន្នកំពុងជាប់អនុវត្តវិន័យ របស់កងកម្លាំង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ៕SRN

 

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *