Breaking News

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី ការកែសម្រួលសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការកែសម្រួលសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង សម្រេច ៖

ត្រូវបានផ្ទេរនិងចាត់តាំងឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពីសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ព្រៃវែង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

 

About srn tv

Check Also

នាយករដ្ឋមន្រ្តី​ថៃ និងស្វាមី ​អញ្ជើញមក ​បំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ដើម្បីពង្រឹចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ថៃ

Leave a Reply

Your email address will not be published. Required fields are marked *