កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញបើកកិច្ចប្រជុំ បូកសរុបរបាយការណ៍ ប្រចាំខែ វិច្ឆិកា នឹងលើកទិសដៅ សម្រាប់ ខែបន្ទាប់ ក្រោមអធិបតីភាព លោក ប៊ុន វុត្ថា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំខ្នុរដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ វាសនា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ។
ក្នុងកិច្ចប្រជុំនោះ មានសមាជិកសមាជិកាចូលរួមសរុបចំនួន ២១នាក់ ស្រី១ម្នាក់។
ខ្លឹមសារប្រជុំរួមមាន៖
១. ផ្សព្វផ្សាយអំពីគុណសម្បត្ដិរបស់គណបក្សប្រជាជនកម្ពុជា កាលកន្លងមក និងក្នុងបច្ចុប្បន្ននេះ
២.ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
៣.ជំរុញការអភិវឌ្ឍ ក្នុងមូលដ្ឋាន, ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
៤.មានបញ្ហា ខ្វះខាតផ្សេងៗ សូមឲ្យមានការស្នើសុំ ដល់ក្រុមការងារ ដើម្បីក្រុមការងារជូយតាមលទ្ធភាពជាក់ស្ដែង
៥.បញ្ហាផ្សេងៗ ៕SRN