ខេត្តស្វាយរៀង៖ នាថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ស៊ុយ ជីហ៊ាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត អមដំណើរដោយ ឯកឧត្ដម ឃន ជឺ អនុប្រធានក្រុមការងារ និងឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមការងារ បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សចំនួន ១៨២នាក់ប្រចាំភូមិចំនួន៥រួមមាន: ភូមិវាល ភូមិច្រកម្ទេស ភូមិកំពោតប្រស់ ភូមិព្រៃទប់ និងភូមិសាលាទាន ក្នុងចំណោមភូមិទាំង១៥ នៅក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារបាននាំយកនូវថវិកាមួយចំនួនផ្តល់ជូនសមាជិកបក្ស រួមជាមួយម៉ាសនឹងជែលមួយចំនួនផងដែរ។ល។
ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានទទួលយកសំណូមពរមួយចំនួនពីប្រជាពលរដ្ឋ ដើម្បីស្ថាមនាផ្លូវ និងជីកស្ដារប្រឡាយដាក់លូចំនួន២ខ្សែរ(ខ្សែរទី១ ស្មើនឹងប្រវែងជាង១០០០ម៉ែត្រ) និង(ខ្សែរទី២ ស្មើនឹងប្រវែងជាង៤០០ម៉ែត្រ) នៅក្នុងភូមិទាំង៥ខាងលើផងដែរ និងបញ្ហាផ្សេងៗកកស្ទះមួយចំនួនទៀតដូចជាការងារធ្វើអត្តសញ្ញាណប័ណ្ណ-ID, សៀវភៅគ្រួសារ និងសំបុត្រកំណើតជាដើម។ល។