Breaking News

ឃាត់ខ្លួនជនសង្ស័យ១១នាក់ករណីវាយធាក់ប្លន់យកម៉ូតូ

ភ្នំពេញ៖ថ្ងៃសៅរ៍១០រោចខែមាឃឆ្នាំឆ្លូវត្រីស័កពស២៥៦៥ត្រូវនឹងថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២២ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរះសេនីយ៍ឯក​ ហួរម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកគួច សុភា អធិការរងនគរបាលខណ្ឌនឹងកំលាំងប៉ុស្តិ៍ឃ្មួញបានធ្វេីការបង្រ្កាបករណី​លួចមានស្ថានទំងន់ទោសវាយធាក់ប្លន់យកម៉ូតូនៅត្រង់ចំណុចផ្លូវវិមានឈ្នះៗភូមិត្រពាំងរាំងសង្កាត់ឃ្មួញខណ្ឌសែនសុខ។

 លោកអធិការរងបានអោយដឹងថាករណីលួចមានស្ថានទម្ងន់ទោសដែលកំលាំងយើងស្រាវជ្រាវបង្ក្រាបនៅពេលនេះគឺពួកគេបានប្រើមធ្យោបាយផ្សេងៗ (ប្រើជើងធាក់យកម៉ូតូ) នៅចំណុចម្តុំក្បាលហុងទឹក ផ្លូវវិមានឈ្នះឈ្នះ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកបញ្ជាក់ថាយើងដក់ហូតបាន មធ្យោបាយម៉ូតូ០៤គ្រឿង  ។ និងឃាត់ជនសង្ស័យចំនួន១១នាក់ ៖១-ឈ្មោះ យឿន សុភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ  ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ២-ឈ្មោះ ពយ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ(គ្មានសារធាតុញៀន) , ៣-ឈ្មោះ យន រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ  (គ្មានសារធាតុញៀន) , ៤-ឈ្មោះ យឹម ភី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក   ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន)  , ៥-ឈ្មោះ យើរ សាលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២   ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) , ៦-ឈ្មោះ ឯ ម៉ូស្លីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២   ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) , ៧-ឈ្មោះ អ៊ឹម រ៉ងហ្វារិក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២   ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) , ៨-ឈ្មោះ ពៅ ដាលីន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) , ៩-ឈ្មោះ សុត លក្ខិណា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គលសង្កាត់ព្រែកព្នៅ   ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន)  , ១០-ឈ្មោះ ហាន់ ស្រីសរ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិពោរមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) , ១១-ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ   ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពដោយប្រើជើងធាក់យកម៉ូតូ០១គ្រឿង ម៉ាកសេ១២៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ពីជនរងគ្រោះឈ្មោះ ហឿន ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកដែកសំណង់ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ សម្ភារៈបាត់បង់ ៖គ្មាន , សម្ភារៈបន្សល់ទុក ៖ម៉ូតូ០៥គ្រឿង (១-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រគល់ឲ្យជនរងគ្រោះវិញ ,  ២-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1lk-9603 ,៣-ម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌លឿង ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1lB-4228 , ៤-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GY-5896 , ៥-ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ចាម1D-8368 របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕SRN

 

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *