ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានគណ:ប្រចាំការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណ:ប្រចាំការ សរុបចំនួន ២០រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា(វិមាន ៧មករា) ។
ជាលទ្ធផល ក្នុងកិច្ចប្រជុំនេះបានអនុម័តនូវរបៀបវារៈសំខាន់ៗមួយចំនួន ព្រមទាំងប្រកាស និងប្រគល់សេចក្តីសម្រេចជូនដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាននៃយុវជនគណបក្សថ្នាក់កណ្តាល ដែលដឹកនាំដោយឯកឧត្តម សុខ វាសនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា៕ដោយ៖ សិរី នាគ