Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រជ៉ំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗមួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗ ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីជលផល។

ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមាវិការៈ។

និងទី៣ បញ្ហាផ្សេងៗ។

សេចក្តីព្រាងច្បាប់ស្តីពីជលផលដែលជារបៀវារៈទី១ ត្រូវបានរៀបចំឡើងឱ្យស្របតាមសភាពការណ៍វិវត្តន៍ឈានឡើងនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសការគ្រប់គ្រង និងអភិវឌ្ឍវិស័យជលផល។ សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ដូចជា៖ គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ឱ្យមាននិរន្តភាព ។ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផលផលិតផលតជលផល ។

គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បំពេញបាននូវលក្ខខណ្ឌតម្រូវនិងស្តង់ដារឱ្យមានសង្គិតភាពទៅនឹងបទដ្ឋានគតិយុត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មី ក្នុងការធ្វើសកលភាវូបនីយកម្ម និងសមាហរណកម្មទៅក្នុងតំបន់និងអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព សំដៅលើកកម្ពស់សន្តិសុខស្បៀងនិងសេដ្ឋកិច្ចជាតិ ព្រមទាំងធានាដល់ការការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល ផលិតផលជលផល៕SRN

Check Also

Breaking News៖ ឃាត់ខ្លួន​អតីតឧកញ៉ា ហេង សិទ្ធី នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ

Leave a Reply

Your email address will not be published. Required fields are marked *