Breaking News

បន្ទាប់ពីមានការផ្ទុះការតវ៉ារឿងអង្ករបរទេស ដាក់រូបអង្គរវត្ត សមាគម ស.ស.ស អំពាវនាវឲ្យប្រជាពលរដ្ឋផ្ដល់ព័ត៌មាន

ភ្នំពេញ៖ ក្រោយពីមានក្រុមហ៊ុនបរទេសបានប្រើប្រាស់ឈ្មោះនិងម៉ាកសញ្ញារូបប្រាសាទអង្គរវត្តកាលពីខែកុម្ភៈ ឆ្នាំ២០២១កន្លង ក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានសហការគ្នាដើម្បីទប់ស្កាត់ចំពោះការចរាចរណ៍លើទីផ្សារនៅបរទេសដែលប្រើប្រាស់រូបអង្គរវត្តគ្មានការអនុញ្ញាតពីកម្ពុជា។

ស្រាប់តែនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានឲ្យដឹងថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទាំងពីរ និងកិច្ចសហការយ៉ាងជិតស្និទ្ធភាគីថៃ បានស្រាវជ្រាវរកឃើញថា ក្រុមហ៊ុនដែលប្រើប្រាស់រូបសញ្ញាអង្គរវត្តមានឈ្មោះ Voyage India  (នៅប្រទេសឥណ្ឌា) ដែលដាក់ឈ្មោះលើផលិតផលថា Angkor wat Thia Hom Mali Jasmine Rice  ។

សេចក្ដីប្រកាសដដែលបានបន្ថែមទៀតថា  ក្រសួងបានឲ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការតវ៉ាឲ្យក្រុមហ៊ុនខាងលើបញ្ឈប់ជាបន្ទាត់ចំពោះទង្វើលដែលប្រើឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់ដែលជាទង្វើលខុសនឹងច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងបារីស្ដីពីកិច្ចការពារកម្មសិទ្ធិឧហ្សាហកម្ម។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)សង្កេតឃើញថា នៅតាមបណ្ដាយសង្គមមានប្រជាពលរដ្ឋបានបញ្ចេញមតិ និងការនឿយឆ្លល់យ៉ាងច្រើនចំពោះការដាក់ឈ្មោះនិងប្រើប្រាស់រូបភាពអង្គរវត្តលើផលិតផលមួយចំនួនដែលមានប្រភពពីបណ្ដារក្រុមហ៊ុនបរទេសជាច្រើនផងដែរ និងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវចាត់វិធានការជាដើម។

សមាគមសូមជម្រាបជូនថា ករណីទាំងអស់នេះ ស្របតាមគោលបំណង បេសកម្ម និងទស្សនៈវិស័យរបស់សមាគមស្នើសុំឲ្យប្រជាពលរដ្ឋផ្ដល់ព័ត៌មាននិង ប្រភពមកសមាគមប្រសិនបើមានការវេចខ្ចប់ឬផលិតផក្នុងដើម្បីមានវិធានការចំពោះទង្វើលដែលរំលោភកម្មសិទ្ធិបញ្ញាស្របតាមច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មិនស្មោះ ចូលរួមទប់ស្កាត់ជាបន្ទាន់ ជាពិសេសធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។

យោងតាមច្បាប់តាមច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មិនស្មោះត្រង់មាត្រា៦៤ ចែងថា ជនណាដែលក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀតដែលចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជាដូចត្រូវផ្ដន្ទាទោសពិន័យ១លានទៅ២០លានរៀលនិងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំទៅ៥ប្រាំឆ្នាំឬទោសណាមួយនៃទោសទាំងពីរនេះ។មាត្រា៦៥ ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម ចែងថា ជនដែលត្រាប់តាមពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមរបស់សហគ្រាសមួយផ្សេងទៀតដែលចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា គោលបំណងបំភ័ន្តសាធារៈជន ដូចមានចែងក្នុងមាត្រា២៣ នៃច្បាប់ដដែល(ទង្វើអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់)ពិន័យ៥លានទៅ១០លាន និងផ្ដន្ទាសទោស១ខែទៅ១ឆ្នាំឬទោសណាមួយនៃទោសទាំងពីរនេះ។

សូមបញ្ជាក់ផងដែថា ជាលទ្ធផលក្រុមហ៊ុនឥណ្ឌាខាងលើបានបញ្ឈប់ការដាក់ឈ្មោះនិងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់លើផលិតស្របតាមតាមការតវ៉ារបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ។

គួររំលឹកផងដែរថា សមាគម ស.ស.ស ឬហៅកាត់ស៣ បង្កើតឡើងមានគោលបំណង ដូចជា

–  បណ្ដុះបណ្ដាលអ្នកសារព័ត៌មានអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ,កិច្ចការពារអ្នកប្រើប្រាស់,ការប្រកួតប្រជែងមិនស្មោះត្រង់, និង ច្បាប់ផ្សេងទៀត សំដៅការចូលរួមអភិវឌ្ឍន៍សង្គម ដើម្បីផ្សព្វផ្សាយចំណេះដឹងទាំងនេះដល់ប្រជាពលរដ្ឋ,ពាណិជ្ជករ,សហគ្រិន និង ស្ថាប័ណ្ណផ្សេងទៀត។

–  ផ្សព្វផ្សាយអោយបានទូលំទូលាយនូវព័ត៌មាន ហានិភ័យនៃផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់, ដំណោះស្រាយ និង វិធីការពារ។

–   សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋ។

សមាគមនេះ មានបេសកកម្មនិងទស្សៈវិស័យមួយចំនួនផងដែរ៖

– ចូលរួម និង សហការបង្កើតកិច្ចការងារបណ្ដុះបណ្ដាល,សិក្ខាសាលា,សន្និសិទ្ធិ,បទបាឋកថាដល់ អ្នកសារព័ត៌មាន អោយយល់ដឹងអំពី កិច្ចការពារអ្នកប្រើប្រាស់ ,ការប្រកួតប្រជែងមិនស្មោះត្រង់,ច្បាប់ផ្សេងៗ និងចែករំលែកចំណេះដឹងទូទៅអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិសំដៅហុចផលប្រយោជន៍ដល់ ប្រជាពលរដ្ឋ សហគ្រិន និងស្ថាប័នពាក់ព័ន្ធ។

-ផ្សព្វផ្សាយព័ត៌មានពិតអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព័ត៌មានដែលបម្រើដល់សេដ្ឋកិច្ចជាតិ។

-ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងផ្ដល់ព័ត៌មានអំពីផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីរីកចម្រើនសេដ្ឋកិច្ចជាតិ។

-ចូលរួមសហការជាមួយបណ្តាដៃគូ អង្គការ សមាគម ស្ថានទូត និង អង្គភាពផ្សេងទៀតដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីការផលិត,រោងចក្រ,សហគ្រាសលើគ្រប់វិស័យ ទាំងក្នុងស្រុក និង ក្រៅស្រុក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ហើយរទស្សនៈវិស័យរបស់សមាគមចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែងមិនស្មោះត្រង់, ផលិតផលពិតនិងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ ប្រជាពលរដ្ឋ ពាណិជ្ជករ និង ស្ថាប័នពាក់ព័ន្ធ៕ដោយ៖ សិរី នាគ

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *