Breaking News

មន្ត្រីឧទ្យាននុរក្សគិរីរម្យ​ បន្តចេញប្រតិបត្តិកា​រ បង្ក្រាបការលួចដាំបង្គោល យកដីឧទ្យានជាតិ

 

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះដោយមានការចង្អុលបង្ហាញពីលោកឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនិងដោយមានការបញ្ជាផ្ទាល់ពីលោកសួស សុផល អនុប្រធានមន្ទីរទទួលបន្ទុកមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យដឹកនាំដោយលោក ពៅ វុទ្ធីប្រធានស្នាក់ការល្បាតអន្តរាគមន៍បាមចុះបង្ក្រាបការលួចដាំដំណាំនិងដាំបង្គោលរបងហ៊ុមព័ទ្ធដីព្រៃរបស់រដ្ឋគោលបំណងយកធ្វើជាកម្មសិទ្ធិនៅចំណុចនិយាមកា ឃ្លុំបួនជ្រុងលេខ398829/1253448/398844/1253337/399045/1253370/399056/1253481ស្ថិតក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បន្ទាប់ពីបានពិនិត្យបរិវេណកន្លែងកើតហេតុឃើញមានដាំដំណាំស្វាយចំនួន២០ដើមនិងបង្គោលរបងឈើចំនួន៥០០ដើមនិងលួសបន្លាចំនួនបួនខ្សែប្រវែង១០០០ម៉ែត្រឃើញបែបនេះមន្ត្រីយើងក៏បានដកដំណាំនិងបង្គោលរបងទាំងអស់នោះកម្ទេចចោលនៅនឹងកន្លែងកើតហេតុ និងកំពុងបន្តស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ។

នៅតំបន់ផ្សេងទៀតជាពិសេសនៅតំបន់លើទំនប់ចំការតែមានការរំលោភបំពានកាន់កាប់ជាច្រើនដែលប្រជាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចជំនាញនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក្រោមការដឹកនាំរបស់លោកឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថាន​ និងកាត់វិធានការដកបង្គោលព័ទ្ធយកដីនិងសំណង់ផ្ទះសាងសង់ថ្មីៗនោះឆាប់ៗនេះជាមិនខាន។ នៅរសៀលថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះដែលោកសួស សុផល អនុប្រធានមន្ទីរបរិស្ថានបានមានប្រសាសន៍អោយដឹងថា ការដកបង្គោលព័ទ្ធយកដីនិងសំណង់ផ្ទះសាងសង់ថ្មីៗនោះគឺយើងនិងធ្វើចាប់ពីក្រោមរហូតដល់ទីតាំងដែលបងៗសារព័ត៌មានបានរាយការណ៍មកលោកថាប្រតិបត្តិការបង្ក្រាបនេះយ៉ាងយូរបីទៅបួនថ្ងៃទៀតទេនឹងដល់ទីតាំងដែលគេលួចសាងសង់ផ្ទះនិងធ្វើរបងថ្មីៗនោះហើយ៕ ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *