Breaking News

ប្រជាពលរដ្ឋស្នើ អាជ្ញាធរខេត្តព្រះសីហនុ ស៊ើបអង្កេតស្រាវជ្រាវករណីទន្ទ្រាន កាន់កាប់ដីព្រៃភ្នំ របស់អាជ្ញាធរ  ស្រុកកំពង់សីលា និងឈ្មួញ

ខេត្តព្រះសីហនុ÷ ការទន្ទ្រានដីព្រៃឈើ និងការជីកកកាយដីភ្នំរបស់រដ្ឋ ស្ថិតនៅក្នុងភូមិវាល ឃុំ-ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ ដែល ប្រជាពលរដ្ឋឃុំកំពង់សីលា និងអង្គការសង្គមស៊ីវិលបានស្រាវជ្រាវឃើញថា មានភាពមិនប្រក្រតីដោយអាជ្ញាធរឃុំ-ស្រុកកំពង់សីលា ដែលសង្ស័យមានការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយឈ្មួញ ក្នុងករណីទន្ទ្រានកាន់កាប់ដី ព្រៃ ភ្នំរបស់រដ្ឋ ដែលបានធ្វើឱ្យដីព្រៃឈើ និងភ្នំ ស្ថិតនៅក្នុងគម្របព្រៃឈើបៃតងឆ្នាំ២០០២ បាននិងកំពុងរងនូវការខូចខាត និងបាត់បង់ជាបន្ដបន្ទាប់។ ដូច្នេះអាជ្ញាធរខេត្តនិងស្ថាប័នជំនាញត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ ។

បញ្ហាបាត់បង់ដីព្រៃឈើ និងការជីកកកាយដីភ្នំរ បស់រដ្ឋ នៃគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវរងនូវការបំផ្លាញជា បន្ដបន្ទាប់ ដើម្បីធ្វើកម្មសិទ្ធិឯកជន និងក្រុមហ៊ុន ដែលអាជ្ញាធរស្រុកកំពង់សីលាត្រូវគេសង្ស័យថា បាននិងកំពុងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើអាជីវកម្មដោយគ្មានច្បាប់ (កន្ទេលធំបន្លំដេក) ដែលធ្វើឱ្យសម្បត្ដិរដ្ឋត្រូវបានខូចខាតបាត់បង់។ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល មានការព្រួយបារម្ភនិងស្នើសុំអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចុះស៊ើបអង្កេតស្រាវជ្រាវករណីកកាយជីកដីព្រៃភ្នំ រដ្ឋដោយគ្មានច្បាប់ យកដីទៅចាក់ក្នុងគម្រោងបុរីលីលីនៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រមទាំងសុំឱ្យមានការអនុវត្តច្បាប់ ជាទូទៅដោយមិនចំពោះ ទៅលើបុគ្គលដែលល្មើសច្បាប់។ តើការទន្រ្ទានកាន់កាប់ដីព្រៃរដ្ឋ ឬការលក់ដូរដីព្រៃរបស់រដ្ឋបានយ៉ាងដូចម្តេច? ហេតុអ្វីបានជាមួយក្រុមហ៊ុនឯកជនមានសិទ្ធិកាន់កាប់កន្ទ្រានដីគម្របព្រៃឈើបៃតងរបស់រដ្ឋហើយចាត់ចែងធ្វើអ្វីតាមអំពើចិត្តយ៉ាងដូច្នេះ?

ទាក់ទិនទៅនឹងករណីខាងលើនេះ គឺមិនទាន់មានច្បាប់ទេ ហើយត្រូវបានកម្លាំងចម្រុះ ដែលក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យជាក់ស្ដែងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ និងប្រជុំជជែកពិភាក្សានៅសាលាស្រុករហូតដល់យប់ ។ ជំនាញក្រសួង នឹងចុះវាស់វែងរណ្ដៅដីដែលបានជីកដីភ្នំនោះរួច នឹងផាកពិន័យទៅតាមទំហំជាក់ស្ដែង និងតម្រូវឱ្យទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឱ្យដំណើរការអាជីវកម្មរបស់ខ្លួន ។ នេះជាការបញ្ជាក់ឱ្យដឹងពីលោក សម ប្រាថ្នា ប្រធានមន្ទីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ដព្រះសីហនុ។

ពាក់ព័ន្ធរឿងនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១​ នេះ លោកស្រី កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកំពង់សីលាស្ដេសល អ៊ីឃើណម៉ិក ហ្សូន បានអះអាងថា សកម្មភាពជីកកកាយដីនៅភ្នំបាក់កង ក្នុងទំហំដី៥០ហិកតានេះ គឺមានឯកសារត្រឹមត្រូវតាមច្បាប់ (កំពុងរត់ច្បាប់អនុញ្ញាតិ) ហើយក្រសួង ជំនាញពាក់ព័ន្ធ ដែលបានចុះកន្លងមក និងរដ្ឋបាលខេត្ដចុះថ្ងៃនេះ គឺចុះមកពិនិត្យ និងរៀបចំផ្ដល់ច្បាប់អនុញ្ញាត មិនមែនចុះមកចាប់ទេ ។

យោងតាមលិខិតស្នើសុំច្បាប់អនុញ្ញាត ដែលបានដាក់ចូលទៅរដ្ឋបាលសាលាខេត្ដព្រះសីហនុ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅមិនទាន់បានការឯកភាពឬយ៉ាងណានៅឡើយទេ ហើយលោកស្រី បានបន្ទោសទៅលើសមត្ថកិច្ចជំនាញ និងច្បាប់ស្រុកខ្មែរថា ធ្វើការយឺតយ៉ាវ ។

បន្ទាប់ពីក្រុមការងាររដ្ឋបាលខេត្ដ (ក្នុងលិខិតបេសកកម្មដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរងខេត្ដ) ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបានចាត់បញ្ជួនឱ្យចុះមកពិនិត្យទីតាំងជីកកកាយដីភ្នំខាងលើនេះ រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១​ ។ លោក គង់ វិតាណៈ ឆ្លើយតបថា លោកជាប់ភារកិច្ចនៅខេត្ដ មិនបានចុះទៅទេ គឺលោក ទៀត ចំរើន អន្ដរវិស័យសាលាខេត្ដ ទៅជំនួសលោក ដូច្នេះ សូមសួរទៅលោក ទៀត ចំរើន ។ ដោឡែកលោក ទៀត ចំរើន បានឆ្លើយតបថា លោក កំពុងរង់ចាំរបាយការណ៍ព័ត៌មានពីមន្ទីរកសិកម្ម និងមន្ទីររៀបចំដែនដី ដែលត្រូវបញ្ជាន់ផែនទីបញ្ជាក់ថា ដីទីតាំងនោះស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ ឬយ៉ាងណាសិន?  ជាមួយគ្នានោះ លោក ឃាង ភារម្យ អ្នកនាំពក្យសាលាខេត្តព្រះសីហនុ បានឆ្លើយតបនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ ថា លោកក៍កំពុងរង់ចាំរបាយការណ៍ពីជំនាញដូចគ្នាដែរ ។

ចំណែកឯលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះសីហនុ​ បានឆ្លើយតបយ៉ាងខ្លីនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ថាសូមសួរទៅអន្ដរវិស័យសាលាខេត្ដ ។

មន្ត្រីជំនាញនានានៅខេត្តព្រះសីហនុ ហាក់ចង់យករួចខ្លួនឬមិនដឹងមិនឮចំពោះករណីដែលឈ្មួញអ្នកមានប្រាក់ជីកកកាយដីគម្របព្រៃបៃតង ។ ករណីនេះត្រូវគេមើលឃើញថា ថ្នាក់ដឹកនាំស្រុកកំពង់សិលា មានជាប់ជំពាក់និងផលប្រយោជន៍អាថ៌កំបាំងណាមួយ ជាមួយក្រុមហ៊ុនឯកជនខាងលើនេះ។

ពាក់ព័ន្ធនិងករណីខាងលើនេះជាមួយអង្គភាព អែស អរ អិន នៅរសៀលថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២១តាមទូរស័ព្ទថា អាជ្ញាធរឃុំកំពង់សិលា មិនដឹងទេ ចាំមើល​អធិការកិច្ចគេចុះមក​ ចាំមើលបំល្លឺអោយ ចាំមើលសម្ថកិច្ចជំនាញ​​ អាជ្ញាធរឃុំកំពង់សិលា មិនមានសិទ្អិអនុវត្តន៍ រឿងដីព្រៃរបស់រដ្ឋទេ​ ។ ដោយលោកសៅ បូរីវឌ្ឍតនៈ អភិបាល​​ នៃគណៈអភិបាលស្រុកកំពង់សីលា​​ ខេត្តព្រះសីហនុ អង្គភាព អែស អរ អិន យើងនៅរសៀលថ្ងៃ២៨​ ខែមិថុនា ឆ្នាំ២០២១នេះមិនអាចការសុំពន្យល់​​ និងបកស្រាយបានទេ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *