Breaking News

ឯកឧត្តមបណ្ឌិត ឃន ជឺ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកសម្ភារ: មួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ ជូនប្រធានក្រុមបក្ស នៅភូមិវាល សង្កាត់ច្រកម្ទេស ខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ឃន ជឺ  អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារទទួលបន្ទុកភូមិវាល-ភូមិសាមគ្គី អមដំណើរដោយអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកសម្ភារ:មួយចំនួនសម្រាប់ការពារជំងឺកូវីដ-១៩ ជូនប្រធានក្រុមបក្ស នៅភូមិវាល សង្កាត់ច្រកម្ទេស ខេត្តស្វាយរៀងក្នុងនោះប្រធានក្រុមបក្សចំនួន ២៦ នាក់ ដែលម្នាក់ៗទទួលបានរួមមាន៖ ម៉ាស់ ១ប្រអប់ធំ, អាល់កុល ១ដប, ថ្នាំព្យាបាលកូវីដ-១៩ ១ប្រអប់, ថ្នាំទំលាក់សត្វល្អិត ១ប្រអប់ និងផ្លែក្រូច កន្លះកេស និងថវិការមួយចំនួនផងដែរ៕ដោយ៖ សិរី នាគ

 

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *