Breaking News

ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់ច្រកម្ទេស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការចុះតាមភូមិទាំង១៥ភូមិ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស តំណាងឯកឧត្ដម លី ធុជ ប្រធានការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង និងក្រុមការងារបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការចុះតាមភូមិទាំង១៥ភូមិ ក្នុងមូលដ្ឋានសង្កាត់ច្រកម្ទេស កាលពីពេលកន្លងទៅ។

ឯកឧត្តម ស៊ុយ ជីហ៊ាង បានណែនាំដល់បេក្ខជនពេញសិទ្ធិ និងបម្រុង ដែលទទួលបានសំឡេងគាំទ្រក្នុងការបោះឆ្នោតស្ទាបស្ទង់ផ្ទៃក្នុងកន្លងមក បន្តចុះតាមខ្លងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើសកម្មភាពនយោបាយតាមច្បាប់ស្តីពីគណបក្សនយោបាយ ត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណិត្តិទី៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមបានណែនាំអោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន និងរាយការណ៍មកក្រុមការងារគណបក្សចុះមូលដ្ឋាន ដើម្បី ពិនិត្យ ពិភាក្សា និងដោះស្រាយតម្រូវការ សំណូមពរ ប្រជាពលរដ្ឋអោយបានលឿន និងឆាប់រហ័ស ដោយមិនទុកអោយប្រជាពលរដ្ឋមូលដ្ឋានណាម្នាក់រងភាពលំបាកលំបិនដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

ឯកឧត្តម ស៊ុយ​ ជីហ៊ាង និងក្រុមការងារបានផ្តល់ជូនសម្ភារៈបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ថវិកា និងឧបករណ៍សម្ភារៈបច្ចេកទេសសម្រាប់ត្រៀមដំណើរការយុទ្ធសាស្ត្របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខផងដែរ៕SRN

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *