Breaking News

លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ដឹកនាំមន្រ្តីជំនាញ ចុះរុករកស្រាវជ្រាវគ្រឿងចក្រ កាយសំអាតព្រៃ 

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះរុករកស្រាវជ្រាវគ្រឿងចក្រ កាយសំអាតព្រៃ នៅចំណុច តាឌួង តាអាំ ក្នុងភូមិសាស្ត្រ ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាលទ្ធផល ក្រុមការងារបានរុករកឃើញអេស្ការវ៉ាទ័រចំនួន ០១គ្រឿង កំពុងធ្វើសកម្មភាពកាយសំអាតព្រៃ ខណៈពេលសមត្ថកិច្ចទៅដល់ អ្នកបើកបរគ្រឿង ចក្របានដកសោររត់គេចបាត់។

ក្រុមការងារសម្រេចដកគ្រឿងចក្រមករក្សាទុកនៅ ថ្នាលបណ្តុះកូនឈើខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ មានទីតាំងនៅ ក្រុម២២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *