Breaking News

មន្ត្រីឧទ្យាននុរក្សគិរីរម្យ​ ចេញប្រតិបត្តិការបង្ក្រាបបន្តបន្ទាប់ ការលួចដាំបង្គោល​ យកដីឧទ្យានជាតិ

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១នេះដោយមានការចង្អុលបង្ហាញពីលោកសួស សុផលអនុប្រធានមន្ទីរទទួលបន្ទុក មន្រ្តីឧទ្យានុរក្សការិយាល័យ ឧទ្យានជាតិព្រះសុរាម្រិតកុសម:គិរីរម្យដឹកនាំដោយលោក ពៅ វុទ្ធីប្រធានស្នាក់ការល្បាតអន្តរាគមន៍បានចុះបង្ក្រាបការលួចដាំដំណាំនិងដាំបង្គោលរបងហ៊ុមព័ទ្ធបន្លាលួសដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិនិងសង់ផ្ទះអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតចំនួន២ទីតាំងទីតាំងទី01មាននិយាមកាឃ្លុំបួនជ្រុង លេខ398829 / 1253448/398844/1253337/399045/1253370/399056/1253481ទីតាំទី02មានលេខនិយាមកាឃ្លុំបួនជ្រុងលេខ398996 /1253372 /399958 /1251804 /399958/1251804/398987/1253484ទាំង02ទីតាំងខាងលើនេះស្ថិតក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ នៃឧទ្យានជាតិព្រះសុរាម្រិតកុសម:គិរីរម្យ (អញ្ញាតជន)បន្ទាប់ពីបានពិនិត្យបរិវេណកន្លែងកើតហេតុទាំង02ទីតាំងឃើញថាមានការលួចដាំដំណាំនិងដាំបង្គោលរបងហ៊ុមព័ទ្ធនិងសង់ផ្ទះអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតដោយទីតាំងទី01មានបង្គោលរបងឈើចំនួន500ដើមលួសបន្លាចំនួនបួនខ្សែប្រវែង600ម៉ែត្រនិងផ្ទះធ្វើអំពីឈើអារទំហ៊ំ3ម ×4មប្រក់ស័ង្កសីចំនួន01ខ្នង ទីតាំងទី02មានបង្គោលរបងឈើចំនួន400ដើមលួសបន្លាចំនួនបួនខ្សែប្រវែង400ម៉ែត្រនិងផ្ទះធ្វើអំពីឈើអារទំហ៊ំ3ម×4មប្រក់ស័ង្កសីចំនួន02ខ្នងដោយឃើញអំពើបែបនេះវាផ្ទុយនិងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិមន្ត្រីយើងក៏បានដកបង្គោលរបងនិងរុះរើផ្ទះទាំងអស់នោះកម្ទេចចោលនៅនឹងកន្លែងកើតហេតុនិងកំពង់បន្តស្រាវជ្រាវរកជនល្មើសដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។សូមបញ្ជាក់ ថា ជនណាដែលបោះបង្គោលហ៊ុមព័ទ្ធដាក់សញ្ញាសម្គាល់និងកាប់គាស់រុករានដីព្រៃឆ្ការដុតឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិនិងត្រូវផ្ដន្ទាទោសក្នុងមាត្រាទី60និងមាត្រាទី62នៃច្បាបស្ដីពីតំបន់ការពារធម្មជាតិជាប់ទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនិងទោសពិន័យជាប្រាក់ពីដប់ប្រាំលាន15000000រៀលដល់ មួយរយហាសិបលាន150000000រៀល ។

លោកសួស សុផល អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានអោយដឹងថា កម្លាំងរបស់លោកនឹងបន្តចុះបង្ក្រាបការលួចដាំដំណាំនិងដាំបង្គោលរបងហ៊ុមព័ទ្ធបន្លាលួសដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិនិងសង់ផ្ទះអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតទាំងនេះបន្តទៀតលោកកន្លែងដែលបងៗសារព័ត៌មានរាយការណ៍មកនោះគឺប្រហែលជាថ្ងៃស្អែកនឹងចុះទៅដល់ហើយ៕ ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *