កណ្តាល៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ត្រូវបានតែងតាំងជា «ឧត្តមទីប្រឹក្សា» សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍»ផងដែរ។
ពិធីប្រកាសតែងតាំង និងប្រគល់គ្រឿងឥស្សរិយយស និងព្រះរាជសង្ឃប្រកាស ប្រារព្វនៅក្នុងវត្តអង្គសិម្ពលី ស្ថិតក្នុងឃុំពើកស្រុកអង្គស្នូល ខេត្តកណ្តាល ក្រោមព្រះអធិបតី សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល,លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ពុទ្ធសាសនិក សិស្សានុសិស្សជាច្រើនអង្គ អ្នក នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
សូមជម្រាបថា ក្រៅពីទទួល គ្រឿងឥស្សរិយយស និងការតែងតាំងខាងលើ លោកស្រីមេធាវី តាំង ស៊ីនហុង ក៏ទើបទទួលបាន ព្រះរាជប្រកាសនីយប័ត្រ ផ្តល់គោរម្យ៍ងារជា «មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ពីគណៈសង្ឃពុទ្ធសាសនាកម្ពុជា ផងដែរ។
ការប្រទានគោរម្យ៍ងារ និងគ្រឿងឥស្សរិយយស ឋានៈតួនាទីជាបន្តបន្ទាប់នេះ ពិតជាសាកសមបំផុតសម្រាប់ លោកស្រីមេធាវីប្រធាន ព្រោះតែការកសាងអំពើល្អ ចូលចិត្តធ្វើបុណ្យ ដាក់ទាន ធ្វើសកម្មភាពសប្បុរសជួយពលរដ្ឋរងភាពអយុត្តិធម៌ ជនរងគ្រោះ ជនទីទ័លក្រ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចម្រើនទាំងវិស័យ ពុទ្ធចក្រ និងអាណាចក្រ ដោយចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើន។
ជាមួយគ្នានោះដែរ លោកស្រីមេធាវី តាំងស៊ីន ហុង ព្រមទាំងបុត្រ បានវហរគេនបច្ច័យចំនួន២០០០$ ព្រះឥន្ទានុបាល ភិន ផល្លី ព្រះរាជាគណៈកិត្តិយសជាព្រះឧទ័យវង្សាអនុគណស្រុកអង្គស្នួល សម្រាប់ចូលរួមក្នុងកម្មវិធីស្រោចស្រពសុគន្ធវារីប្រគេនមន្រ្តីសង្ឃស្រុកអង្គស្នួល។
ទន្ទឹមគ្នានោះដែរ ព្រះឥន្ទានុបាល ភិន ផល្លី ព្រះរាជាគណៈកិត្តិយសជាព្រះឧទ័យវង្សាអនុគណស្រុកអង្គស្នួលតំណាងមន្ត្រីសង្ឃស្រុកគ្រប់អង្គ សូមថ្លែងអំណរអរគុណចំពោះលោកស្រីមេធាវី តាំងស៊ីន ហុង ព្រមទាំងបុត្រ និងប្រគេនពរទទួលបាននូវសេចក្ដីសុខចម្រើន រកទទួលទានមានបាន កើតលាភជ័យ មានជ័យជម្នះគ្រប់ប្រការ សម្រេចជោគជ័យគ្រប់ភារៈកិច្ច និងជួបប្រទះនូវពុទ្ធមង្គលពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRN