ខេត្តកណ្តាល៖ មានរឿងប្លែកៗ ភាគច្រើន ក្រុមបំពុលសង្គម មិនមែនត្រឹមតែ ទាញការទាក់ទាញ អោយល្បី អោយប្លែកប៉ុណ្ណោះទេ ក្រហមនេះមានចេតនាបំពុលសង្គម ទើបឈានដល់សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហៅបុរសម្នាក់រហ័សនាម «គ្រូតឿ» ដែលបង្ហោះវីដេអូមិនសមរម្យនៅតាមបណ្ដាញសង្គមនាំឲ្យមានការរិះគន់ មកសួរនាំធ្វើកិច្ចសន្យាអប់រំ ។
នេះបើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម។ ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាហូបអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។
សូមបញ្ជាក់ផងដែរថាកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើន សន្តិភាព អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ ឈ្លាសវៃ របស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់បញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម។ បន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ «គ្រូតឿ» នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត។
សូមជម្រាបថា បុរសម្នាក់នេះ ដែលគេស្គាល់ឈ្មោះ «គ្រូតឿ» និងមានគណនី Facebook «គ្រូតឿ» និងកូនសិស្សប៉ុន្មាននាក់ទៀត តែងតែបង្ហោះវីដេអូប្លែកៗនៅតាមបណ្ដាញសង្គម ហើយចុងក្រោយនេះ បានបង្ហោះវីដេអូហូបអាចម៍គោ នាំឲ្យផ្ទុះការរិះគន់ជាបន្ដបន្ទាប់។
សូមបញ្ជាក់ថា, បុរសម្នាក់ដែលគេស្គាល់រហ័សនាម «គ្រូតឿ» ដែលតែងតែបង្ហោះវីដេអូមិនសមរម្យនៅតាមបណ្ដាញសង្គម Facebook នាំឲ្យមានការរិះគន់នោះ ត្រូវបានកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ។
ករណីបុរសម្នាក់ដែលគេស្គាល់រហ័សនាម «គ្រូតឿ» ដែលតែងតែបង្ហោះវីដេអូមិនសមរម្យនៅតាមបណ្ដាញសង្គម Facebook នាំឲ្យមានការរិះគន់នោះ បានធ្វើអោយអ្នក លេងបណ្ដាញទំនាក់ទំនងសង្គម facebook ចាត់ទុកថាជាបុរសដែលគ្មានសីលធម៌ បង្កើតតែរឿងបំពុលសង្គម ហើយប្រជាពលរដ្ឋក៏ស្អប់ខ្ពើមនូវទង្វើនេះផងដែរ ៕SRN