Breaking News

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ នាំអំណោយសប្បុរសជនខ្មែរនៅប្រទេសអូស្ត្រាលីផ្តល់ជូនប្រជាពលរដ្ឋសង្កាត់ច្រកម្ទេស

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង រួមជាមួយឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងសប្បុរសជនខ្មែរមកពីប្រទេសអូស្តា្រលី បានបានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលការលំបាកជីវភាពរស់នៅប្រចាំថ្ងៃ នៅតាមបណ្តាភូមិនានា ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង ដែលតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា អំណោយទាំងនេះ គឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្រៅប្រទេសអូស្ត្រាលី តាមរយៈលោក សារ៉ា ណារី និងលោកស្រី ទីន បូរមី ។

ឯកឧត្តមបន្តថា ទោះជាពួកគាត់ទៅរស់នៅក្រៅប្រទេសក៏ដោយ ក៏ស្មារតីខ្មែរជួយខ្មែរ ស្ថិតក្នុងជម្រៅដួងចិត្តរបស់ពួកគាត់ទាំងពីរដែលភ្លេចបងប្អូនរស់នៅក្នុងប្រទេសម្តងណាឡើយ។

ឯកឧត្តមបញ្ជាក់ថា ទោះជាអំណោយទាំងនេះ តិចក្តី ឬច្រើនក្តី សុទ្ធតែកើតចេញពីក្តីស្រលាញ់ និងស្មារតីរួបរួមគ្នារបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋរួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួនទៀត៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *