Breaking News

ឯកឧត្តមខៀវ កញារីទ្ធ៖ ក្រមសីលធម៌ និងវិជ្ជាជីវ:សារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត

ភ្នំពេញ៖ នៅក្នុងពិធីសំណេះសំណាលការងារជាមួយសមាជិក សមាជិកាសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន ឯកឧត្តមខៀវ កញារីទ្ធ បានមានប្រសាសន៍ ណែនាំដល់សមាជិកសមាគមថា៖ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះរបស់អ្នកកាសែត។

នៅក្នុងពិធីសំណេះសំណាលនេះ មានចាងហ្វាងនិងអ្នកយកសារព័ត៌ បានលើកឡើងជាសំណូមពរនិងចម្ងល់មួយចំនួនសុំឲ្យឯកឧត្តមរដ្ឋមន្ត្រីជួយអន្តរាគមន៍ និងបកស្រាយសំណួរ មានដូចជាសុំកុំឲ្យមានការយកពន្ធចំពោះអ្នកសារព័ត៌មាន សុំឲ្យមន្ទីរ អង្គភាពជួយផ្តល់ព័ត៌មានតាមការ ស្នើសុំរបស់ អ្នកកាសែតផង ចំណែកចំពោះកាតអ្នកកាសែត ដែលប្រធានអង្គភាពចេញឲ្យប្រើប្រាស់សុំឲ្យស្ថាប័នរដ្ឋាទទួលស្គាល់ផងមិនមែនកាតចេញពីក្រសួងទើបទទួលស្គាល់ រីឯរាល់បទល្មើសដែលកាសែតរាយការណ៍ទៅ គឺសមត្ថកិច្ចមិនសូវយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់។

ចំពោះសំណួរ និងសំណូមពរខាងលើលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានរបកស្រាយចំណុចមួយចំនួនក្រៅពីនោះឯកឧត្តម ខៀវ កញារីទ្ធ បានបញ្ជាក់ថាធ្វើជាអ្នកកាសែតត្រូវអនុវត្តតាមក្រមសីលធម៌ វិជ្ជាជីៈឲ្យបានច្បាស់លាស់ និងមានសាមគ្គីភាពរវាងអ្នកកាសែតដូចគ្នា ព្រោះវាជាអាវក្រោះសម្រាប់ការពារអ្នកប្រកបវិជ្ជាជីវៈដូចគ្នា។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំទៀតថា «ជាអ្នកកាសែតត្រូវមានចំណេះដឹង កុំសរសេរព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយបំពុលសង្គម កុំសរសេរសទៅជាខ្មៅ ខ្មៅទៅជាស។ ជាអ្នកកាសែតមិនមែនជាកាត់ក្តីឲ្យអ្នកណាឈ្នះ អ្នកណាចាញ់ទេព្រោះយើងមិនមែនជាអាជ្ញាធរ ឬជាសមត្ថកិច្ចទេ។
យកល្អអង្គភាពសារព័ត៌មានធំៗ មានសមាជិកច្រើននាក់គួរមានមេធាវីម្នាក់ជួយជាយោបល់ពេលសមាជិកណាម្នាក់ឬច្រើននាក់មានបញ្ហាជាយថាហេតុ»។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មន្ទីរអង្គភាពនានា មិនមានសិទ្ធិប្តឹងអ្នកកាសែតក្រោយពេលគេសរសេរសុំទោសរួច គឺតាមច្បាប់មុនប្តឹងសុំឲ្យអ្នកកាសែតរូបនោះ សុំកែតម្រូវ ឬទោសជាសាធារណះ បើគេមិនសុំទោសឫកែតម្រូវទេ ទើបអាចប្តឹងអ្នកកាសែតបាន។

ចំពោះអ្នកកាសែត ដែលសរសេរបរិហារកេ្តរិ៍អ្នកដទៃ ឬថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាមិនអាចជួយបានទេ ព្រោះជាបទល្មើសព្រហ្មទណ្ឌគេអាចប្តឹងយើងបាន។

ក្នុងឪកាសនេះដែរ លោកបណ្ឌិត ម៉េង សុភ័ណ អគ្គនាយកសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេសជេ បាអានរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងលើទិសដៅការងារសម្រាប់ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា នាបណ្តាឆ្នាំកន្លងមកនេះសមាគម បានចែករំលែកបទពិសោធន៍ការងារដល់សមាជិក និងជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលសមាជិកបានជួបប្រទះក្នុងពេលបំពេញវិជ្ជាជីវះបម្រើមហាជន ដោយមិនប្រកាន់និន្នាការនយោបាយ ឬអ្នកកាសែតមិនមែនជាសមាជិកសមាគមក៏
បានជួយដោះស្រាយបញ្ហាផ្លូវច្បា ប់ដែលពួកគាត់បានជួបប្រទះ ជាពិសេសរងការចោទប្រកាន់និងត្រូវតុលាការឃុំខ្លួនពីបទព្រហ្មទណ្ឌ។

ក្រៅពីជួយអ្នកសារព័ត៌មានសមាគមក៏បានចូលរួមចំណែកជាមួយរារដ្ឋាភិបាលដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្ងាយដាច់ស្រយាលមួយចំនួនតាមរយះសកម្មភាពមនុស្សធម៌ដោយសមាគមជួយផ្តល់ជាជំនួយមានគ្រឿងឧបភោគ និងបរិភោគដល់ជនចាស់ជរាទីទ័លក្រនៅក្នុងខេត្តមួយចំនួនដូចជាខេត្តព្រៃវែង កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យនិងខេត្តកោះកុង។ល៕

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *