Breaking News

បើករថយន្តបត់លឿនពេក ជ្រុលទៅបុកដើមស្វាយ រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបបួងចង្កូតបត់ក្នុងល្បឿនលឿនបណ្ដាលឲ្យរថយន្តជ្រុលទៅបុកនឹងដើមស្វាយបាក់អស់មួយដើម រួចបន្តទៅបុកនឹងបង្គោលភ្លើងមួយដើមទៀត បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង កែងនឹងផ្លូវលេខលេខ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA  REVO RALLY ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BK 9955បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនខណៈមកដល់ត្រង់ចំណុចកើតហេតុ បានបួងចង្កូតបត់ឆ្វេងដៃមកទិសខាងត្បួងបណ្តាលឲ្យរថយន្តជ្រុលទៅបុកនឹងដើមស្វាយបាក់អស់មួយដើម រួចរថយន្តបន្តទៅបុកបង្គោលភ្លើងបណ្ដាលឲ្យបាក់អស់ចំនួនមួយដើមទៀត ចំណែករថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *