Breaking News

ជនជាតិថៃ៧នាក់មកស្រុកខ្មែរអត់ច្បាប់បំរុងឆ្លងដែនទៅប្រទេសថៃវិញត្រូវបានកម្លាំងសមត្ថកិច្ចចំរុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា ថៃឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ:ជនជាតិថៃចំនួន៧នាក់មកស្រុកខ្មែរគ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញត្រូវបានកម្លាំងសមត្ថកិច្ចចំរុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា ថៃ ឃាត់ខ្លួន នៅវេលាម៉ោង ៧ព្រឹក ថ្ងៃ ទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការlN១៩៦០ ០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
កំលាំងចំរុះបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថានៅព្រឹក ថ្ងៃទី២៦នោះកំលាំងចំរុះក្នុងនោះមាន កម្លាំងនគបាលប៉ុស្ដិ៍សង្កែ បានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យនិងកម្លាំងយោធាវរ ៥១១ចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃចំនួន៧នាក់ក្នុងនោះមានស្រី២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញកំលាំងចំរុះបានប្រាប់​អ្នកយកព៍ត័មានឲ្យដឹងបន្តទៀត​ថាជនជាតិថៃទាំង៧នាក់ក្រោយពីសមត្ថកិច្ចសួរនាំ​​​ពួកគាត់បានប្រាប់ឲ្យដឹងថាពួកគាត់មកពីខេត្តឈៀងរ៉ាយប្រទេសថៃមកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល១សប្តាហ៍ហើយដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បន្ទាប់ពីធ្វើការសាកសួរកម្លាំងសមត្ថកិច្ចចម្រុះបានប្រគល់ពួកគាត់ជូនផ្នែកជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃដើម្បីបន្តនីតិវិធី៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *