Breaking News

ដឹងហើយឮហលយនៅតែបំពាន! សមត្ថកិច្ចឃាត់ខ្លួន០៤នាក់

ភ្នំពេញ៖ យុវជមួយក្រុមមានគ្នា០៤នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលគោកឃ្លាងឃាត់ខ្លួនករណីល្មើសវិធានការសុខាភិបាល (ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈ) ។ ការឃាត់ខ្លួនពួកគេធ្វើឡើងកាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាយុវជនទាំង០៤នាក់នោះ ១-ឈ្មោះ រតនៈបញ្ញារ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន) ។ ២-ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ៣-ឈ្មោះ ជៀស ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ នឹង ៤-ឈ្មោះ លឹម ចាន់លិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មររោងចក្រ ស្នាក់នៅបន្ទប់ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
សមត្ថកិច្ចបានបន្តទៀតថា ពួកគេត្រូវឃាត់ ខណៈកំពុងជួបជុំគ្នាតាមផ្លូវសាធារណៈល្មើសវិធានការក្រសួងសុខាភិបាលនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សម្ភារៈបន្សល់ទុកម៉ូតូចំនួន៣គ្រឿង ។
បច្ចុប្បន្ន ពួកគេទាំង០៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមវិធានការក្រសួងសុខាភិបាល ៕

Check Also

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

Leave a Reply

Your email address will not be published. Required fields are marked *