ភ្នំពេញ-យោងតាមគណនីហ្វេសប៊ុកឈ្មោះMak Mak Davidបានបង្ហោះតាមបណ្តាញសង្គមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នាដោយមានក្រុមចោរមួយក្រុមចេញធ្វើសកម្មភាពប្លន់ទាំងព្រឹកនៅខណ្ឌបឹងកេងកង។
គណនីហ្វេសបុកបានសរសេរជាសារមួយឲ្យបងប្អូនទាំងអស់ប្រុងប្រយ័ត្ននៅផ្លូវលេខ៤៣០ម្តុំ ខាងក្រោយពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានក្មេងមួយក្រុមវាយប្លន់គ្រប់ពេលវេលា ព្រឹកមិញនេះកូនស្រីខ្ញុំជិះម៉ូតូទៅបង្រៀនសិស្សដូចរាល់ដង ស្រាប់តែមានក្រុមក្មេងមួយក្រុមជិះម៉ូតូ២គ្រឿងមិនចាំម៉ាកម៉ាក មិនចាំស្លាកលេខ វាគៀបប្លន់កូនស្រីខ្ញុំ វ៉ៃ ក ធាក់ឲ្យដួលដើម្បីប្លន់ម៉ូតូ តែមិនបានសម្រេចកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ ជូនពរកូនស្រីម៉ាក់ឲ្យឆាប់ជា។
ក្រោយពេលឃើញម្តាយនារីរងគ្រោះបង្ហោចែកចាយតាមបណ្តាញសង្គមទើបផ្អើលដល់សមត្ថកិច្ចជំនាញចុះទៅស្រាវជ្រាវនិងពិនិត្យតាមកាំម៉ារ៉ាសុវត្ថិភាពនៅចំនុចទីតាំងខាងលើនេះដើម្បីបើកការស៊ើបអង្កេតនិងស្រាវជ្រាវចាប់ខ្លួនក្រុមមុខសញ្ញាចោរប្លន់ទាំងនេះយមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន។
មហាជននិងឪពុកម្តាយជនរងគ្រោះកំពុងតែទន្ទឹងរងចាំមើលថាតើសមត្ថកិច្ចទាំង២ប្រភេទ ទាំងប៉ូលិសនិងប៉េអឹមអាចបំបែកសំបុកក្រុមចោរប្លន់ទាំងនេះបានដែរឬទេដើម្បីរកយុត្តិធម៍ឲ្យជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕