Breaking News

យុវជនម្នាក់ជិះម៉ូតូទៅស្រុកអត់ពាក់មួកសុវត្ថិភាពត្រូវបានសមត្ថកិច្ចឃាត់សួរនាំបែកធ្លាយរឿងកាច់កម៉ូតូនៅខណ្ឌ៧មករា

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូនៅម្ដុំរោងកុនលុច្សក្បែរផ្សារអូឬស្សីហើយជិះជិះក្នុងគោលបំណងទៅស្រុកកំណើតឯខេត្តព្រៃវែងដោយធ្វើដំណើរមិនពាក់មួកសុវត្ថិភាព ខណៈពេលមកដល់ចំណុចគោលដៅចរាចរណ៍គល់ស្ពានជ្រោយចង្វារត្រូវបានសមត្ថកិច្ចឃាត់ឃាត់ខ្លួនសួរនាំបែកភ្លេងករណីលួចម៉ូតូវិញ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 11:00 និង 00 នាទីព្រឹកថ្ងៃទី 8 ខែមេសាឆ្នាំ 2022 ស្ថិតនៅត្រង់ចំណុចគោលដៅចរាចរណ៍គល់ស្ពានជ្រោយចង្វាស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យដែលបានធ្វើសកម្មភាពលួចម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះណាក់ នឿន  ភេទប្រុស អាយុ ១៦ ឆ្នាំបច្ចុប្បន្នស្នាក់នៅអូឬស្សី 2 ខណ្ឌ 7 មករារាជធានីភ្នំពេញ។មានស្រុកកំណើតនៅឃុំពាមរូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ចំណែកជនរងគ្រោះមានឈ្មោះ ម៉ា នុត ភេទប្រុស  អាយុ ២០ ឆ្នាំមុខរបរដឹកម៉ាស៊ីនត្រជាក់អោយក្រុមហ៊ុនតាំងម៉េងលី។មានស្រុកកំណើតនៅខេត្តព្រះវិហារ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានយកម៉ូតូសណ្តោងរម៉កទុកនៅមុខក្រុមហ៊ុនដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ម្ដុំរោងកុនអង្គរក្នុងសង្កាត់អូរឫស្សី ២ខណ្ឌ ៧មករារាជធានីភ្នំពេញដូចសព្វមួយដង លោកដល់វេលាម៉ោង៧ព្រឹកទើបដឹងថាបាត់ម៉ូតូសណ្ដោងរម៉ករបស់ក្រុមហ៊ុនបន្ទាប់មកបានឆែកកាមេរ៉ាសុវត្ថិភាពក៏បានឃើញនៅវេលាម៉ោង២និង៥០នាទីយប់ឈានចូលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២ ឃើញជនសង្ស័យចូលមកធ្វើសកម្មភាពដោះកន្ទុយរម៉កចេញរួចកាច់.ក. ម៉ូតូ ជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។លុះដល់វេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែលជនរងគ្រោះបានជិះម៉ូតូសណ្ដោងរម៉កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមនីវង្សមកដល់ការាសសាំងកាលតិចមុខមន្ទីរពេទ្យកាល់ម៉ែត្រដោយម៉ូតូអស់សាំងជនរងគ្រោះបានចូលទៅចាក់សាំង ខណៈពេលដែលកំពុងតែចាក់សាំងស្រាប់តែប្រទះឃើញជនជនសង្ស័យជិះម៉ូតូរបស់ខ្លួនដែលបាត់កាលពីយប់ ក៏បានជិះម៉ូតូសណ្ដោងរម៉កដេញតាមពីក្រោយដោយជនសង្ស័យធ្វើដំណើរជិះម៉ូតូមួយគ្រឿងពណ៌ក្រហម Honda wave ពាក់ស្លាកលេខភ្នំពេញ1-lL-5360 មកដល់ចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងលិចត្រង់ចំណុចគោលដៅសមត្ថកិច្ចចរាចរជើងគោកកំពុងអនុវត្តច្បាប់ចរាចរណ៍ ក៏បានប្រទះឃើញជនសង្ស័យដោយពុំបានពាក់មួកសុវត្ថិភាពក៏ហៅឃាត់សួរនាំភ្លាមនោះត្រូវបានជនរងគ្រោះមកដល់ក៏បានបែកធ្លាយរឿងករណីកាច់កម៉ូតូតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចគោលដៅគល់ស្ពានជ្រោយចង្វារបានទាក់ទងទៅសមត្ថកិច្ចខណ្ឌ 7 មករាមកនាំខ្លួនជនសង្ស័យទៅកាន់កន្លែងកើតហេតុដើម្បីសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *