Breaking News

ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះ សំណាល និងនាំយកអំណោយសម្តេចតេជោ ឧបត្ថម្ភជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម

ព្រះសីហនុ៖ រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវិកនៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

     លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការ រងកងទ័ពជើងទឹក ជាមេបញ្ជាការមូលដ្ឋានសមុទ្របានរាយការណ៍ពីការងារសន្តិសុខទូទៅតាមបណ្តោយឆ្នេរសមុទ្រ លើផ្ទៃសមុទ្រ ព្រំដែនទឹកនិងព្រំដែនគោកជាប់មាត់សមុទ្រ។ អង្គភាពកងទ័ពជើងទឹកបានត្រៀមកម្លាំងចំនួន ៤០០នាក់ ព្រមទាំងមធ្យោបាយ សម្ភារៈសម្រាប់ជួយគាំទ្រអន្តរាគមន៍ដល់គណៈបញ្ជា ការឯកភាពខេត្តទាំង0៤ នៅតាមបណ្ដោយឆ្នេរនូវប្រធានស័កឬហានិភ័យផ្សេងៗកើតមានឡើងជាយថាហេតុ ព្រមទាំងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ បានជួយសាងសង់ផ្លូវចំនួន ២ខ្សែ ជាប្រភេទផ្លូវអ៊ុតកៅស៊ូ (DBST) ខ្សែទី១ ប្រវែង ៣,០០០ម៉ែត្រ ជាប្រភេទផ្លូវដែលត្រូវជួសជុលឡើងវិញនិងខ្សែទី២ មានបណ្តោយ ប្រវែង៣,៨៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ជាប្រភេទផ្លូវលំមានស្រាប់ដែលត្រូវស្ថាបនា និងចាក់កៅស៊ូ (DBST)រួចរាល់។

        ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងជូនពរជ័យសេរីសួស្តីឆ្នាំថ្មីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះនាយនាវី នាយនាវីរង និងពលនាវិក និងក្រុមគ្រួសារទាំងអស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានថ្លែងអំណរគុណដល់កងទ័ពជើងទឹកបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបិទខ្ទប់ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុនាពេលកន្លងមក។       ឯកឧត្តមអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា កងទ័ពជើងទឹកបានចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទន្ទឹមនោះកងទ័ពជើងទឹកបានចូលរួមសកម្មភាពចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពល រដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីបង្កើនភាពសាំក្នុងខ្លួនកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងទៀតថា មូលដ្ឋានកងទ័ពជើងទឹករាម បានក៏សាងនូវសមិទ្ធផលនានាជាច្រើនបំរើឱ្យអង្គភាព ពិសេសការថែ រក្សាសន្តិសុខក្នុងលំហសមុទ្រ និងការចូលរួមកិច្ចការសង្គមជាច្រើនទៀតជាមួយរាជរដ្ឋាភិ បាល និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងសំណូមពរឱ្យនាយនាវី- នាយនាវីរង – ពលនាវិក និងក្រុមគ្រួសារត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខឱ្យបានគ្រប់ៗគ្នា។

          ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះយើងបានមកជួបជុំគ្នា និងធ្វើការសំណេះ សំណាលសួរសុខទុក្ខ និងជូនពរជ័យឆ្នាំថ្មីជូនចំពោះនាយនាវី- នាយនាវីរងនិងពលនាវីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ សូមឱ្យមានសុខភាពល្អគ្រប់ក្រុមគ្រួសារនិងបានកោតសរសើរស្នាដៃរបស់កងទ័ពជើងទឹកបានចូលរួមសកម្មភាពការពារបូរណភាពទឹកដី ទទួលបានសុខសន្តិភាព រក្សាឧត្តមប្រយោជន៍ជាតិ មាតុភូមិ ម្យ៉ាងទៀតកងទ័ពជើងទឹកជាឆ្មាំការពារសន្តិភាព ការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជាផងដែរ។ឯកឧត្តមបានបន្តទៀតថា ក្រោយកម្ពុជាទទួលបានសន្តិភាព រាជរដ្ឋាភិបាលបានកំណត់យករាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចជាតិក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ននេះខេត្តព្រះសីហនុ ក៏ត្រូវបានរាជរដ្ឋា ភិបាលកំណត់ប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដែលមានដូចជា ផ្លូវ ទឹក ភ្លើង កំពង់ ផែទឹកជ្រៅ ផ្លូវល្បឿនលឿន ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ សក្តានុពលទាំងអស់នេះនាំឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះយុវជនខេត្តព្រះ សីហនុ ចាំបាច់ត្រូវខិតខំសិក្សារៀនសូត្រនូវភាសារបរទេស ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យា ឌីជីថលស៊ីវីល័យ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គម។

     ក្នុងឱកាសខាងលើនោះឯកឧត្តមសាយ សំអាល់ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមមានដូចជា មីកំ ប៉ុង៥០កេសធំ ត្រីខ៥០កេសធំ ត្រីងៀត ៥០០គីឡូក្រាម ត្រីឆ្អើរ ៥០០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ផ្អក១០០គីឡូក្រាម ទឹកស៊ីអ៊ីវ ៥០យួរ ទឹកត្រី៥០យួរ ទឹកក្រូច ៣០០កេស ស្រាបៀរ៦០០កេស និងឧបត្ថម្ភថវិកាជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រសរុបចំនួន១១៧០នាក់ ក្នុងម្នាក់១០ម៉ឺនរៀលនិងឧបត្ថម្ភជូនអង្គភាពមូលដ្ឋានសមុទ្រ ២០លានរៀល លំហរសមុទ្រ ២លានរៀល សាលាកងទ័ពជើងទឹក ៤លានរៀល និងកម្លាំងប្រឆាំងភេរវកម្មជួរមុខ៤លានរៀល៕ 

            

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *