Breaking News

ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានពលរដ្ឋមកលេងកម្សាន្តជាង១២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

កណ្ដាល៖ ថ្ងៃចូលឆ្នាំទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋគ្រប់ទិសទី មករាំកម្សាន្តសប្បាយយ៉ាងកក្រើកក្រុងតាខ្មៅ ខេត្តកណ្តាល ប្រមាណជាង១២ម៉ឺននាក់ លាយឡំដោយការបាញ់ទឹក ដែលមានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជាអ្នកបើកឆាកកាន់ក្បាលបាញ់ទឹកជូនប្រជាពលរដ្ឋរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនឹងស្នូរសម្លេងច្រៀងញាក់កន្ត្រាក់អារម្មណ៍ខ្ទរខ្ទារពេញក្រុងតាខ្មៅ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះយោងតាម ឯកឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារអ្នកសារព័ត៌មាន នាយប់ថ្ងៃទិ១៦ ខែមេសា ឆ្នាំ២០២២នេះ។

ក្នុងឱកាសល្អកម្ររកបានជាមួយនឹងមនុស្សជាង ១២ម៉ឺននាក់នេះ ឯកឧត្តម គង់ សោភ័ណ្ឌ «បានស្រែកសួរទៅកាន់ប្រជាជនថា តើនរណាជាអ្នកនាំមកនូវសន្តិភាពដែលធ្វើឱ្យពួកយើងអាចសប្បាយរីករាយបានយ៉ាងដូច្នេះ? ជាមួយនឹងស្នូរសម្លេងកងរំពងស្រែកព្រមគ្នាពោរពេញទៅដោយកម្លាំងចេញពីមាត់ពលរដ្ឋគ្រប់ៗ រូបក្នុងកម្មវិធីនេះ គឺសម្រែកឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន!! ជាមួយនឹងស្នូរសម្លេងទះដៃ អំណរសាទរពោរពេញទៅដោយការពេញចិត្តពេញថ្លើមជាមួយនឹងទឹកមុខសប្បាយរីករាយឥតឧបមា»។

ឯកឧត្តម គង់ សោភ័ណ្ឌ បានពន្យល់ដល់យុវជន និងពលរដ្ឋ «អរគុណសន្តិភាព» អរគុណសម្ដេចតេជោរបស់ពួកយើង ដែលបានដឹកនាំប្រទេសជាតិយើងពីបាតដៃទទេ មកស្គាល់តែភាពសប្បាយរីករាយ ការរីកចម្រើន ហើយពិសេសសម្ដេចតេជោ បាននាំវ៉ាក់សាំងចាក់ជូនពលរដ្ឋគ្រប់អាយុទាំងអស់ទូទាំងប្រទេស ដែលជាភាពវិសេសវិសាលមួយដ៏ខ្លាំងរបស់មេដឹកនាំដ៏អស្ចារ្យយើង ដែលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍របស់យើងពី ទុក្ខភ័យគឺជំងឺកូវីដ១៩ ហើយប្រទេសជាតិយើងសម្បូរសប្បាយ រុងរឿងតទៅមុខជារៀងដរាបក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។

ស្របពេលជាមួយគ្នានេះដែរ គេនៅតែសង្កេតឃើញពីការរាំរែកសប្បាយរីករាយ ការបាញ់ទឹកដាក់គ្នាជាមួយនឹងសំណើចសើចក្អាកក្អាយ ពោរពេញទៅដោយភាពរីករាយ សបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព ជាមួយនឹងទឹកមុខយ៉ាងសប្បាយរីករាយរបស់ពលរដ្ឋជាង១២ម៉ឺននាក់ នៅថ្ងៃបញ្ជប់នៃធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

សូមជម្រាបផងដែរថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំការលេងល្បែងប្រជាប្រិយ៍ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងក្រុងតាខ្មៅ មានសភាពនិងភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិមកអញ្ជើញចូលរួមទស្សនាកម្សាន្តរយ:ពេល៣ថ្ងៃយ៉ាងច្រើនកុះករ ដែលគេប៉ាន់ប្រមាណថាមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល៣ថ្ងៃមកនេះកើនឡើងចំនួន ២០ម៉ឺននាក់ឯណោះ៕ដោយ៖ សិរី នាគ

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *