Breaking News

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធី សង្ក្រាន្តខេត្តកណ្តាល ក្រោមប្រធានបទ រួមគ្នាអភិវឌ្ឍន៍ក្រោមម្លប់សន្តិភាពដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កណ្តាល៖ ជាមួយនឹងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នាពេលនេះ ដែលមានរយៈ០៣ ថ្ងៃ នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ស្របពេលដែលប្រជាពលរដ្ឋកំពុងរីករាយជាមួយសុខសន្តិភាព និងបន្ទាប់ ពីការអាក់ខាន ព្រឹត្តិការណ៍សង្ក្រាន្ត អស់រយៈពេល០២ឆ្នាំកន្លងមក ដោយសារ បញ្ហាការឆ្លង រាលដាល នៃជំងឺកូវីដ-១៩។ 

ព្រឹត្តិការណ៍សង្ក្រាន្តនេះបានធ្វើឱ្យប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង និងបានអបអរសាទរជាមួយរដ្ឋបាលខេត្តកណ្តាល ដែលបានបង្កើតឡើងនូវព្រឹត្តិការណ៍សង្ក្រាន្តដ៏អស្ចារ្យ សម្រាប់ប្រជាពលរដ្ឋមកកម្សាន្តសប្បាយ ។

ឯកឧត្តមគង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល ក្នុងពិធីបើក «សង្ក្រាន្តខេត្តកណ្តាល»   បានលើកឡើង ពីប្រវត្តិ ប្រពៃណីទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មី និងបានបង្ហាញ នូវការជឿជាក់ របស់ប្រជាជនយើង លើការដឹកនាំ របស់ រាជ រដ្ឋាភិបាល ដែលមានសម្តេចតេជោសែនជាប្រមុខដឹកនាំ។

ឯកឧត្តមបានបញ្ជាក់ពីតម្លៃសន្តិភាព ដែលបានផ្តល់នូវ ភាពសុខសាន្តដូចសព្វថ្ងៃនេះ ដើម្បីផ្តល់អោយ ប្រជាជន យើងមាន ឱកាសដើរកំសាន្តគ្រប់ទីកន្លែង ប្រកបដោយសុខសុវត្តិភាព។ ជាមួយគ្នានោះ ឯកឧត្ដម បានអំពាវនាវ ដល់អាជីវករ ប្រជាជន ភ្ញៀវជាតិនិងអន្តរជាតិ  ដែលបានចូលរួមកំសាន្ត សប្បាយ ក្នុង ឱកាសចូលឆ្នាំថ្មី នេះ សូមចូល រួមថែរក្សាបរិស្ថាន អានាម័យទាំងងអស់គ្នា ដោយប្រកាន់ ខ្ជាប់នៅពាក្យ ស្លោក” ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវា ស្អាត និងបដិសណ្ឋារកិច្ចល្អ” និងសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ឱ្យបាន ជាប់ជាប្រចាំឱ្យបានគ្រប់ៗគ្នា។

អំឡុងពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិបានចូលមកលេងនៅតាមគោលដៅលំហែរនានា និងទីតាំងរៀបចំសង្ក្រាន្តឆ្នាំថ្មី សម្រាប់ខេត្តកណ្តាលមានចំនួន ៣៦៥,២២០នាក់ ។

ហើយអ្វីដែលនាំឱ្យលំហូរភ្ញៀវទេសចរមានការកើនឡើងគួរអោយកត់សម្គាល់នេះ ដោយសារខេត្តកណ្តាល  ក្រោមការដឹកនាំនយោបាយឈ្នះៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញហើយអ្វីដែលពិសេសសម្តេចបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាក់ស្រោចវ៉ាក់សាំងដល់ពលរដ្ឋការពារមិនអោយឆ្លងរាលដាលនូវជំងឺកូវីដ-១៩ និងបានជម្រុញអោយអាជ្ញាធរគ្រប់បណ្តាខេត្ត រាជធានី ទាំងអស់បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរៀបចំមហាព្រឹត្តិការណ៍សង្ក្រានដោយបង្កើតកម្មវិធីជាច្រើន មានទាំងការប្រគុំតន្ត្រី, ការតាំងពិពរណ៍ផងដែរដើម្បីទាក់ទាញអោយប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកម្សាន្តលេងបង្ករភាពសប្បាយរីករាយ។

នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្ត បានរៀបចំរួចជាស្រេចដើម្បីទទួលទេសចរ ដែលអាចបង្កើនសមត្ថភាពផ្ទុកទេសចរ បានច្រើនជាងមុន និងតំបន់ទាក់ទាញទេសចរណ៍ថ្មីៗមួយចំនួនត្រូវបានរៀបចំឡើង ពិសេសមានការចូលរួមរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនភ្ញៀវពីសំណាក់កងកម្លាំងទាំង៣ប្រភេទផងដែរ៕ ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *