Breaking News

លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាល ត្រូវតុលាការចេញដីកាកោះហៅ ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត

កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកាកោះហៅ ឲ្យចូលមកបំភ្លឺ ពីដំណើររឿងបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមបណ្ដឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ។

នេះបើយោងតាមដីកាកោះរបស់តុលាការ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅដែល អែស អរ អិន ទើបទទួលបាន នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ។

តុលាការបានកោះហៅលោក អុល ប៊ុណ្ណា ក្នុងនាមជា «ជនសង្ស័យ» មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យចូលមកកាន់អយ្យការអមសាលាដំបូង ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក ។

លោក អុល ប៊ុណ្ណា ត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលានិងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន ។

ពាក់ព័ន្ធបញ្ហានេះដែរជាមួយនិងអង្គភាព អែស អរ អិន មិនអាចសំការបំភ្លឺពីលោក អុល ប៊ុណ្ណា បានទេនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ប៉ន្តែលោក អុល ប៊ុណ្ណា បានថ្លែងប្រាប់ សារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះថា លោកមិនទាន់បានទទួលដីកាកោះពីតុលាការនៅឡើយទេ ហើយលោកក៏មិនដឹងរឿងអ្វីដែរ តែលោកអះអាងថានឹងឲ្យមេធាវីស្រាវជ្រាវករណីនេះបន្ថែមទៀត ។

គួររំលឹកផងដែរថា កាលពីដើមឆ្នាំ២០២១ កន្លងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសុំមហាផ្ទៃ ធ្លាប់បានចេញប្រកាសមួយដោយដាក់អនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ៦១៧៤៣ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផងដែរមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ» ៕SRN

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *