ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះបណ្ដាញខ្សែអុីនធឺណិតបង្កឱ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍ធ្វើការបាញ់ពន្លត់ឲ្យរលត់ទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង៤០នាទីថ្ងៃទី២០ខែមេសាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ ឃើញផ្សែងហុយពីបង្គោលភ្លើងខាងលើចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរក៏រាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ធ្វើការបាញ់អោយរលត់ទៅវិញភ្លាមៗ។
បើតាមន្ត្រីអគ្គីសនីបានបញ្ជាក់ថាករណីអគ្គិភ័យខាងលើនេះមិនមែនឆេះខ្សែរភ្លើងនោះទេគឺឆេះខ្សែរបណ្ដាញអុីនធើណេតហើយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ចំនួនមួយគ្រឿងធ្វើការបាញ់អោយរលត់ទៅវិញជាស្ថាពរ៕SRN