Breaking News

នាយទាហានជាន់ខ្ពស់ឧត្តមសេនីយ៍ទោ ទាំង៤រូប ដែលការពារសម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះករុណាព្រះហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិថ្នាក់ ” ឧត្តមសេនីយ៏ឯក “

ភ្នំពេញ៖ នាយទាហានជាន់ខ្ពស់ឧត្តមសេនីយ៍ទោ ទាំង៤រូប ដែលការពារសម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រះករុណាព្រះហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិថ្នាក់ “ឧត្តមសេនីយ៏ឯក”។ នេះបើយោងតាមព្រះរាជក្រិត្យដែលអង្គភាព អែស អរ អិន ទទួលបាននៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

ពិតជាសូមចូលរួមឣបឣរសាទរយ៉ាងក្រៃលែងជាមួយនាយ ទាហាន ជាន់ខ្ពស់ទាំង៤រូប នៃបញ្ជាការដ្ឋានឣង្គរក្ស ដែលទើបត្រូវបានព្រះករុណាព្រះហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិថ្នាក់ “ឧត្តមសេនីយ៏ឯក”

សូមជូនពរដល់នាយទាហានជាន់ខ្ពស់ទាំង៤រូប សូមមានសុខភាព ល្ឣ និងទទួលជោគជ័យក្នុងភារកិច្ចការពារសន្តិសុខសុវត្ថិភាពជូនសម្តេចទាំងទ្វេរ គ្រប់គោលដៅបេសកម្ម។ ក្នុងនោះរួមមាន ៖
ព្រះករុណាព្រះហាក្សត្រចេញព្រះរាជក្រិត្យត្រាស់បង្គាប់
មាត្រា១: តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៤ រូប ៖
១-ឧត្តមសេនីយ៍ទោ ណាំ ភិរុណ អត្តលេខ ០០៤០២៧
២-ឧត្តមសេនីយ៍ទោ ឡុង ដា អត្តលេខ ០១៧៣៥០
៣-ឧត្តមសេនីយ៍ទោ អ៊ន សុទ្ធីរ័ត្ន អត្តលេខ ០២១០៦៧
៤-ឧត្តមសេនីយ៍ទោ ឃុត សុខុន អត្តលេខ ១៦២០៩២
មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *