Breaking News

ពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង នឹងមានភ្ញៀវអញ្ជើញចូលរួមប្រមាណ​៤១ពាន់នាក់

នៅក្នុងពិធីឡើងកាន់តំណែង របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រូវធ្វើឡើងនៅក្នុងទីលាន មុនអគ្គាររដ្ឋសភា នាថ្ងៃទី​១០ខែឧសភា ដោយត្រូវចំណាយប្រាក់យ៉ាងតិច​៣,៣ ពាន់លានវ៉ន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន​ពីមុនមក​។

តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាច របស់រដ្ឋាភិបាលថ្មី នៅថ្ងៃទី ២០ខែមេសា បានប្រកាសថា មានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៤១ពាន់នាក់ នឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះ ក្នុងនោះមានប្រមុខដឹកនាំនយោបាយសំខាន់ៗ​ មន្ត្រីការទូត តំណាងក្រុមហ៊ុន ពលរដ្ឋ …។ តំណាងគ្រួសារជនរងគ្រោះក្នុងហេតុការលិចនាវា Cheonan​ កាលពីឆ្នាំ​២០១០ នឹងត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ​។

តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាច​បានលើកឡើងថា ចំនួនភ្ញៀវអញ្ជើញបានកើនឡើងខ្ពស់ ដោយសារតែ កូរ៉េខាងត្បូងបានសម្រេចលុប​ចោលវិធានការរិតត្បិតប្រឆាំងកូវីដ ១៩  លើកលែងតែការពាក់ម៉ាស់។ កន្លងមកគណកម្មការផ្ទេរអំណាចបានឡើងគម្រោងអញ្ជើញអ្នកចូលរួមប្រមាណ​១ពាន់នាក់ ប៉ុន្តែពេលនេះបានកើនឡើងជាង ៤ម៉ឺននាក់

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *