Breaking News

មុខសញ្ញាចាស់ជួញដូរគ្រឿងញៀន បាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិច ម្នាក់ និងនាយផ្នែកម្នាក់ ឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ!

ខេត្តកណ្តាល៖ព័ត៌មានបឋម! ជនឧក្រិដ្ឋជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន ដែលបានរត់គេចខ្លួន ប៉ុន្តែត្រូវបានតុលាការចេញដីកាចាប់ខ្លួន បានធ្វើសកម្មភាពបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់។ ឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ នេះជាការបញ្ជាក់ឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅមុននេះបន្តិច នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានអោយដឹងថា ពិតជាមានករណីផ្ទុះអាវុធមែន បង្កឡើងដោយជនដៃដល់ជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀន។ ធ្លាប់បានគេចខ្លួន ហើយតុលាការបានចេញដីការចាប់ខ្លួន សមត្ថកិច្ចក៏បានចុះអនុវត្តដីកា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាជនល្មើសកំពុងស្នាក់នៅទីនោះ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបន្តថា អាចជនល្មើសដឹងខ្លួនមុន ក៏បានបើកការបាញ់វិញ យ៉ាងស្រោចមកលើសមត្ថកិច្ច ភ្លាមៗនោះ ជនល្មើសបាញ់សម្លាប់មេប៉ុស្តិ៍ទួលព្រិចម្នាក់ និងនាយផ្នែកម្នាក់ ។

កើតហេតុនៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល វេលាម៉ោង១២និង៣០នាទី ថ្ងៃទៅ២១ ខែមេសា ឆ្នាំ២០២២នេះ។
ជនរងគ្រោះបាត់បង់ជីវិត មេប៉ុស្តិ៍ទួលព្រិច ឈ្មោះ ជុច សុភា និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន អ្នកទាំង២បានស្លាប់ដោយសារមុខសញ្ញាគ្រឿងញៀនបាញ់ ត្រូវជាច្រើនគ្រាប់ ។ ដោយឡែកឃាតករ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបន្តថាខ្ញុំកំពុងដឹកនាំកម្លាំងចុះទៅកន្លែងហេតុ ចំពោះរឿងលម្អិតលោកនឹងផ្តល់បន្ថែមនៅពេលក្រោយ៕SRN

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *