Breaking News

មន្ទីរពេទ្យហ្លួងម៉ែ នឹងក្លាយជាមន្ទីរពេទ្យឯកទេសជំងឺមហារីក

ភ្នំពេញ៖មន្ទីរពេទ្យហ្លួងម៉ែដែលរាជរដ្ឋាភិបាលបានទិញពីម្ចាស់មន្ទីរពេទ្យនគរទេពសម្រាប់ដាក់ព្យាបាល​អ្នកជំងឺ​ covid-19 នឹង​ប្រែក្លាយ​ជា​មន្ទីរពេទ្យ​ឯកទេស​ព្យាបាល​ជំងឺ​មហារីក។

គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្ថិតនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនឹងកីឡាករកីឡាការិនីនិងអត្តពលិកនៅព្រឹកមិញនេះ ប្រមុខ​រដ្ឋាភិបាលសម្ដេច តេជោហ៊ុន សែន លើក​ពី​បំណងប្រែក្លាយមន្ទីរពេទ្យនេះពីព្យាបាលអ្នកជំងឺ covid-19 មកជាមន្ទីរពេទ្យឯកទេសមហារីកវិញ។

សម្តេច​តេជោបាន​ឲ្យ​ដឹងថា មកទល់ថ្ងៃនេះ ក្រោមការមើលថែនិងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល អត្រាអ្នកឆ្លងជំងឺ covid-19 បានថយចុះមកនៅត្រឹមករណីតិចតួចបំផុតដែលនេះជាមោទកភាពបំផុតរបស់កម្ពុជា។

សម្ដេចក៏បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះជំងឺមហារីកក៏កំពុងកើតឡើងច្រើនករណីផងដែរនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាកត្តាគួរឲ្យព្រួយបារម្ភ។

រដ្ឋាភិបាល​បាន​សម្រេច​ទិញ​យក​មន្ទីរពេទ្យ​នគរទេព​កាលពីថ្ងៃទី 27 ខែមីនា ឆ្នាំ2021 ដើម្បីប្រើប្រាស់​ព្យាបាល​អ្នក​ឆ្លង​កូវីដ ១៩។ ក្រោយពីមើលឃើញអត្រានៃការឆ្លងជំងឺ covid-19 មានការថយចុះសម្ដេចមានបំណងចង់ប្ដូរអ្នកជំងឺ covid-19 ពីស្តាតអូឡាំពិកទៅមន្ទីរពេទ្យហ្លួងម៉ែឬមន្ទីរពេទ្យចាក់អង្រែ ព្រោះសម្ដេចមានបំណងចង់ស្ថាបនាស្តាតអូឡាំពិកឡើងវិញសម្រាប់ហាត់កីឡាព្រមទាំងត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ 2023៕SRN

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *