Breaking News

ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រកាសប្រើវិធានការច្បាប់ ដោយគ្មានការលើកលែង ប្រសិនបើម្ចាស់បង្គោលអង់តែន ម្ចាស់ម៉ាស៊ីនផ្សាយ (Repeater) អត់ច្បាប់ មិនរុះរើសម្អាតដោយខ្លួនឯង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសប្រើវិធានការច្បាប់ដោយគ្មានការលើកលែង ។ ប្រសិនបើម្ចាស់បង្គោលអង់តែន ម្ចាស់ម៉ាស៊ីនផ្សាយ (Repeater) ដែលគ្មានច្បាប់នៅតែមិនរុះរើសម្អាតដោយខ្លួនឯង បន្ទាប់ពីមានការអប់រំ និងផ្សព្វផ្សាយពីវិធានការពន្យល់ហើយនោះ ។ នេះបើយោងតាមគណនេយ្យហ្វេសប៊ុករបស់លោកឧត្តសេនីយ៍ទោ ឈឿន ប៊ុនឆន បានបង្ហោះនៅព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២នេះ ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានមានប្រសាសន៍ថា មុនពេលប្រជុំ និងក្រោយពេលប្រជុំ លទ្ធផលមានពលរដ្ឋមួយចំនួនតូចគាត់យល់ពីកិច្ចខិតខំរបស់នាយកដ្ឋានវិទ្យុទាក់ទង ។ ដល់ពេលវេលាដែលខ្ញុំត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធដោយគ្មានការលើកលែង ។ វិធានការអប់រំ វិធានការផ្សព្វផ្សាយ វិធានការពន្យល់ ខ្ញុំបានធ្វើអស់ហើយ នៅឡើយវិធានការចាប់បង្ខំ ។ បង្គោលស្ថានីយ៍តម្លើងអង់តែនវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយទូទាំងប្រទេសនឹងចុះឆែកឆេរត្រួតពិនិត្យបញ្ជាក់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ រួចរឹបអូសកសាងសំណុំរឿងបញ្ជូនទៅតុលាការករណីគ្មានច្បាប់អនុញ្ញាត ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានមានប្រសាសន៍បន្តទៀតថា ជាចុងក្រោយនៃសារ ខ្ញុំសូមប្រកាសជូនពលរដ្ឋម្ចាស់អគារ ម្ចាស់បង្គោលអង់តែន ម្ចាស់មាស៉ីនផ្សាយ (Repeater) ត្រូវអនុវត្តដោយខ្លួនឯងគ្មានការពន្យាគឺ “រុះរើសម្អាត” ។

គួរកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ គេបានឃើញនាយកដ្ឋានវិទ្យុទាក់ទងដូចជាមានសកម្មភាពច្រើន បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានទៅកាន់តំណែងជាប្រធាននាយកដ្ឋាន។ ទន្ទឹមនេះនាយកដ្ឋានវិទ្យុទាក់ទងក៏បានប្រកាសលេខទូរស័ព្ទអនឡាញ 117 របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានបង្កើតឡើង ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍ដោយផ្ទាល់រាល់បញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់គាត់រស់នៅ ។ ក្រោយពេលប្រកាសលេខទូរស័ព្ទអនឡាញ 117 អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ ។ នេះបើយោងតាមការបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយ ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *