កណ្តាល៖នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់-ទទួលម៉ូតូចំនួន ៤៨គ្រឿង ស៊េរីម៉ាក FTR ៣១គ្រឿង, HONDA IVINER X ១៧គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១១ និងការិយាល័យជំនាញចំនួន៨ការិយាល័យ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ម៉ូតូចំនួន ៤៨គ្រឿងនេះរួមមាន៖
-អធិការដ្ឋាននគរបាលស្រុកទាំង១០ ក្នុង០១ស្រុកទទួលបានម៉ូតូ FTR ចំនួន០៣គ្រឿង
-អធិការដ្ឋាននគរបាលក្រុងតាខ្មៅទទួលបានម៉ូតូ FTR ០១គ្រឿង
-ការិយាល័យរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យសរុបផែនការទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យអក្សរសម្ងាត់ទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យវិទ្យុទាក់ទងទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យភស្តុភារទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យអន្តរាគមន៍ទទួលបានម៉ូតូ HONDA IVINER X ១០គ្រឿង៕ដោយ៖ សិរី នាគ