Breaking News

ក្មួយស្រីសម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ូតូ ១គ្រឿង និងថវិកា ២០០ដុល្លារ ដល់យុវជនជិះកង់ដង្ហែក្បួន គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន ត្រូវជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភម៉ូតូមួយគ្រឿងម៉ាក Scopy និងថវិកាចំនួន ២០០ដុល្លារ ដល់យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

យុវជនរូបនេះ មានឈ្មោះ វឿន តុលា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។ យុរជនរូប នេះដែរមានបងប្អូន ១០នាក់ ឪពុកបានទទួលមរណភាព ចំណែកម្តាយ ដើរស៊ីឈ្នួលលាងចាន និងបោកគក់ខោអាវឲ្យគេ។

រូបថតរបស់យុវជនរូបនេះ ត្រូវបានគេចាប់អារម្មណ៍ និងយកទៅបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការចូលរួមរបស់យុវជនគឺប្រកបដោយឆន្ទៈ និងភាពស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា៕SRN

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *