Breaking News

មន្រ្តីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ ចុះបង្រ្កាប ការលួចដាំបង្គោលរបង និងសំណង់អនាធិបតេយ្យ

កំពង់ស្ពឺ ៖ យោងតាមរបាយការណ៍របស់មន្ទីបរិស្ថានខេត្តកំពង់ស្ពឺដែលអង្គភាព អែស អរ អិន  ទទួលបានកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះថា ខាងមន្រ្តីអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំនៅស្នាក់ការល្បាតចំបក់ បានធ្វេីការល្បាតដល់តំបន់ចំការតែនិយាមកា (400613-1256980) ស្ថិតនៅក្នុងភូមិសាស្រ្តភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងដែនឧទ្យានជាតិគិរីរម្យ ក្នុងនោះក្រុមការងារបានដកហូតរណាយន្តធំចំនួន០១គ្រឿង ដោយគ្មានលិខិតអនុញ្ញាត ចំណែកវត្ថុតាងខាងលេីក្រុមការងារយកមកថែរក្សាទុកនៅស្នាក់ការល្បាតចំបក់។

សូមជម្រាបថា​​ នាពេលកន្លងទៅ​ មន្ត្រីបរិស្ថានធ្លាប់ប្រាប់អាជ្ញាធរមូលដ្ឋានឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបញ្ជាក់លិខិតទិញលក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅក្នុងដែនឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈគីរីរម្យ និងឧទ្យានជាតិ ព្រះមុនីវង្សបូកគោ។ បន្ទាប់ពី​មានរឿងរ៉ាវដីព្រៃរបស់រដ្ឋជាច្រើនហិកតាទាក់ទង​ និងមន្ត្រីមូលដ្ឋាន ដែលបានចេញលិខិតបញ្ជាក់ដោយមិនមានឯកសារណាច្បាស់លាស់ នាំឱ្យមានការខាតបង់ប្រាក់ខាតទាំងពេលវេលាចំពោះប្រជាពលរដ្ឋ ដោយសារតែការចុះហត្ថលេខាគ្មានហេតុផលត្រឹមត្រូវតាមច្បាប់។ ជាក់ស្តែងការកាន់កាប់ដីព្រៃ ក្នុងតំបន់ការពារមួយចំនួន គឺជាការរំលោភដីរដ្ឋដោយខុសច្បាប់ ដោយការអះអាងផ្ទុយពីផ្លូវច្បាប់របស់លោកមេឃុំ-មេភូមិ។ល។ ជាហេតុនាំឲ្យដីរដ្ឋមានការបាត់បង់។

គួររម្លឹកថា​ មន្ត្រីជំនាញបរិស្ថាន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ​ បានអញ្ជើញលោកមេឃុំ-មេភូមិ មកធ្វើកិច្ចសន្យាឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបញ្ជាក់លិខិតទិញលក់ដីរដ្ឋផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងដែនឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈគីរីរម្យ និងឧទ្យានជាតិ ព្រះមុនីវង្សបូកគោ។

ឧទ្យានជាតិសុរាម្រិតកុសុមៈគិរីរម្យ និងឧទ្យានជាតិមុនីវង្សបូកគោ គឺជាតំបន់ការពារធនធានធម្មជាតិ ដែលបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកក/ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ហើយត្រូវបានការពារ និងអភិរក្សធនធានធម្មជាតិដើម្បីការពារ គ្រោះធម្មជាតិព្រៃឈើ សត្វព្រៃ ត្រីវាលស្មៅ និងការកម្សាន្ត ដែលបម្រើឲ្យសេចក្ដីត្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថាន បានខិតខំយកចិត្តទុកដាក់ការពារ និងអភិរក្សតំបន់ការពារធនធានធម្មជាតិនេះ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងមនុស្សជាតិគ្រប់ជំនាន់។

ដូច្នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនមានមុខរបបរកស៊ីទិញ-លក់ដី ពាក់ព័ន្ធនឹងតំបន់ខាងលើច្បាស់ជាត្រូវមោឃភាពតាមកិច្ចសន្យារបស់មន្ត្រីមូលដ្ឋាននេះទាំងអស់ ដោយមិនមានការតវ៉ាឡើយ៕SRN

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *