ទីក្រុងមែលប៊ន៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាសាខាបក្ស និងយុវជនគណបក្សប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាសាខាបក្ស និងយុវជនគណបក្ស និងប្រគល់ជូនលិខិតប័ណ្ណសរសើររបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជូនដល់សមាជិក-សមាជិកាសាខាបក្ស និងយុវជនគណបក្សប្រចាំទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងកម្មវិធីនេះក៏មានការចូលរួមពីគណៈអធិបតី ដែលជាថ្នាក់ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដូចខាងក្រោម ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានក្រុមការងារ និងជាប្រធានតំបន់២ (ទីក្រុងមែលប៊ន), លោកឧកញ៉ា ឡាក់ រ៉ាវុធ ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំទីក្រុងមែលប៊ន និងលោក ផុន ប៊ុនថេល ប្រធានយុវជនបក្សប្រចាំទីក្រុងមែលប៊ន រួមទាំងដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណៈកម្មាធិការសាខាបក្ស និងយុវជនបក្សជាច្រើនរូបទៀត៕ដោយ៖ សិរី នាគ