ខេត្តកោះកុង ៖ ព្រៃលិចទឹក ព្រៃកោងកាង ជាតំបន់ជីវៈចម្រុះ និងជម្រកមច្ឆជាតិ ដែលមានសារៈប្រយោជន៍សំខាន់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសហគមន៍អាស្រ័យផលនេសាទ និងទុករៀបចំជាតំបន់ទេសចរធម្មជាតិនៃព្រៃកោងកាងនោះ ក៏នៅតែមានការប៉ុនប៉ងកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃ កោង កាងយកដីធ្វើ់កម្មសិទ្ធឯកជនជាបន្ដបន្ទាប់ដែលធ្វើឱ្យពួកគាត់មានការព្រួយបាម្ភខ្លាំង។
យោងតាម ប្រភពព័ត៌មាន ពីប្រជាសហគមន៍ម៉ានផ្ដល់ព័ត៌មានមកថា នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២២ លោក ទិត្យ សុធា អនុប្រធានគណៈកម្មការតំបន់ការពារ ធម្ម ជាតិជួយស្វាយ សហការជាមួយមន្ត្រីបរិស្ថាន បានដឹក នាំចុះល្បាត នៅចំណុចទំនប់ទឹកប្រៃ ក្នុងភូមិសារាយខាងជើង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដោយប្រទះ ឃើញមាន បោះផ្លាកបញ្ជាក់ដីក្នុងដែនសហគមន៍ និងដីអនុក្រឹត្យលេខ ៣០ មានការដាំកូនដូងចំនួន៩០ដើមក្នុងផ្ទៃដីប្រហែល ២០ ហិកតា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមជាសមាជិក ក្នុងសហគមន៍នេះមានចំនួន ៦៥៨ គ្រួសារ ចំនួនមនុស្សសរុប ២៧៩២ នាក់ ស្រី១៤៤៨ នាក់ ផ្ទៃដីសហគមន៍ តំបន់ការពារធម្មជាតិជ្រោយស្វាយ មានទំហំ ៥២២ ហិកតាមាន៦ភូមិ -មានភូមិសារ៉ាយ,ភូមិភ្នំស្រឡៅ,ភូមិឈើនាងភូមិជ្រោយស្វាយខាងកើត,ភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ?ចំណុចព្រំប្រទល់ ខាងជើងជាប់ព្រែកស្រែអំបិល និងព្រែកកំព់ងស្ដាំ ខាងត្បូងជាប់ទំនប់ទឹកប្រៃនិងដីស្រែប្រជាពលរដ្ឋ ខាងកើតជាប់ព្រែកកំព់ងស្ដាំ ព្រំប្រទល់ ឃុំជ្រោយស្វាយ ឃុំស្រែអំបិល ឃុំបឹងព្រាវ ខាងលិចជាប់ដីស្រែពង្រោះនិងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពួកទាំងអស់គ្នាការលើមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ដីព្រៃលិចទឹក និងដីព្រៃកោងកាង ពួកគាត់ បន្ដទទួចអង្វរសុំសម្ដេចតេជោ ហ៊ុន សែន មេត្ដាជួយអន្ដរាគមន៍ទៅសមត្ថកិច្ចជំនាញពាក់ព័ន្ធនិងអាជ្ញាធរ មូលដ្ឋានដែលតែងតែចុះហត្ថលេខាបោះត្រាទៅលើប្លង់ផែនទី បង្ហាញទីតាំងដី លិខិតកាន់កាប់ដីធ្លី និងការលក់ទិញផ្ទេកម្មសិទ្ធិ ដីព្រៃលិចទឹកដីព្រៃកោងកាងក្នុងដែនសហគមន៍ កន្លងមក ឱ្យទប់ស្កាត់ការបំផ្លាញ ធនធានធម្មជាតិ និងថែរក្សាការពារដីព្រៃលិចទឹក ដីព្រៃកោងកាង ដែលប្រភពត្រី ក្តាម ខ្យង ងាវ ។ល។ សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
សូមបញ្ជាក់ថា ច្បាប់ជលផល ស្ដីពីការថែរក្សាអភិរក្សព្រៃកោងកាង និងព្រៃលិចទឹក មាត្រា៩៨ ចែងថា បុគ្គល ដែលកាប់ ទន្ទានព្រៃកោងកាង និងព្រៃលិចទឹក នឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារចាប់ពី ៣ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ជាច្រើន ទៀតទៅតាមស្ថានភាពនៃបទល្មើស។ មន្ត្រី អាជ្ញាធរដែនដីមានការទទួលខុសត្រូវ និងទោសទណ្ឌដូចគ្នាដែរ ចំពោះបទ ល្មើសបំផ្លាញព្រៃលិចទឹក និងព្រៃកោងកាងនេះ៖ មាត្រា១ ០២ សកម្មភាពទាំងឡាយណា ដែលធ្វើឡើងដោយមន្ត្រី អាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីកងយោធពលខេមរភូមិន្ទ ឬមន្ត្រីអាជ្ញាធរផ្សេងៗទៀត ដើម្បីធ្វើអន្តរាគមន៍ផ្ដល់ការ អនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មជលផល និងជួយធ្វើសកម្មភាពគ្រប់បែបយ៉ាងផ្ទុយពីប្បញ្ញត្ដិ ច្បាប់នេះ ឬធ្វើការគំរាមកំហែងដល់មន្ត្រីរដ្ឋបាលជលផល ឬរាំងស្ទះដល់ការបំពេញភារកិច្ចរបស់ មន្ត្រីរដ្ឋបាលជលផល និងកិច្ចប្រតិបត្ដិការរបស់មន្ដ្រីរដ្ឋបាលជលផល ត្រូវចាត់ទុកជាបទល្មើស ដែលត្រូវផន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ ឬពិន័យជាប្រាក់ពី ៥លាន ទៅ ៥០លានរៀល៕ដោយ៖ ចៅ ឆេះ