កំពង់ស្ពឺ: គ្រួសារមួយត្រូវបានគេស្គាល់ថា បានប្រើអំណាចបំរើការងារនៅក្នុងអង្គភាពអគ្គបញ្ជាការ ធ្វើរបងរំលោភយក ដីសាធារណៈ (ដីផ្លូវរដ្ឋ) ប៉ះពាល់ដល់ប្រព័ន្ធស្ថាបនាបណ្តាញប្រព័ន្ធប្រឡាយលូ ដែលលាតសន្ធឹងវែងអន្លាយ សម្រាប់ប្រជា ពលរដ្ឋប្រើប្រាស់និងរំដោះទឹកជំនន់នារដូវវស្សា កុំឲ្យមានការជន់លិចផ្ទះ ស្រែចំការនិងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិតាឡាក់ ឃុំក្សោមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ ។
គ្រួសារដែបំពាននិងចាក់ដីធ្វើរបងរំលោភយកដីសាធារណៈ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះត្រូវបានប្រជាពលរដ្ឋបង្ហើបអោយដឹងថា បុរសជាប្តីមានឈ្មោះ ជុន សារិន ឈ្មោះ កុយសុខា ជាប្រពន្ធ ដែលសំអាងលើកូនឈ្មោះ រិ សារាជ បំរើការងារនៅអង្គភាព អគ្គបញ្ជាការមានឋារន្តស័ក្កវេរៈសេនីយ៍ទោ មកកាងការពារដាច់ខាត ដោយប្រើប្រាស់ឯកសណ្ឋានរបស់អង្គភាពចុះមក រារាំងមិនអោយអជ្ញាធរ អនុវត្តន៍តាមសេចក្តីប្រកាសរបស់ថ្នាក់ឃុំ ស្រុកក្នុងការស្តារប្រឡាយដាក់លូដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាបានឡើយ ។
ដើម្បីអោយការស្ថាបនាផ្លូវស្អាត និងប្រព័ន្ធលូនៅក្នុងភូមិមួយនេះជៀសផុតពីទឹកជន់លិចលង់ដូចរាល់ឆ្នាំប្រជាពលរដ្ឋ សំណូមពរ អោយថ្នាក់លើអន្តគមន៍ ដោយខ្លាចចរិកដែលប្រើអំណាចនិងអំណួតជាយោធា ដោយសំអាងខ្លួនធ្វើការនៅផ្ទាល់ជាមួយថ្នាក់លើ តែតែងរារាំងការងាររបស់អជ្ញាធរ ពេលដែលប៉ះពាល់ដល់ប្រយោជន៍គ្រួសារខាងលើនេះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខាងអាជ្ញាធរភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺបានយកគ្រឿងចក្រទៅស្តារប្រឡាយដើម្បីដាក់ប្រពន្ធ័លូរំដោះទឹកជំនន់ប្រជាពលរដ្ឋមួយភូមិរីករាយអបអរសាទរនិងសហការណ៍ជាមួយនិងអាជ្ញាធរនិងចេញថវិការផ្ទាល់ខ្លួនរបស់ពួកគាត់ទិញលូដើម្បីដាក់មុខផ្ទះរបស់ពួកគាត់រៀងៗខ្លួន ខណ:គ្រឿងចក្រជីកកាយដល់របងផ្ទះដែលសង់រំលោភផ្លូវរដ្ឋរបស់ក្រុមគ្រួសារមន្ត្រីយោធាដែលមានអំណាចបានចេញមករារាំងមិនឲ្យគ្រឿងចក្របន្តកាយប្រឡាយដើម្បីបង្ហូចូលទៅក្នុងប្រព័ន្ធមេលូសម្រាប់រំដោះជំនន់ទឹកភ្លៀងបែបនេះទៅវិញ៕
។